កម្មករចំការកៅស៊ូ២នាក់ត្រូវចាប់ខ្លួនបន្ទាប់ពីបានសម្លាប់ស្វាOrangutanអស់ជាច្រើនក្បាល

0
15670

កម្មករចំការកៅស៊ូ២នាក់នៅក្នុងប្រទេសឥណ្ឌូណេស៊ីត្រូវបានសមត្ថកិច្ចចាប់ខ្លួនបន្ទាប់ពីពួកគាត់បានបាញ់សម្លាប់សត្វស្វាពូជកម្រOrangutanជាច្រើនលើកច្រើនសារ រួចកាត់ក្បាលវា និងអវៈយវៈដទៃទៀតមុន នឹងបោះសាកសពវាទៅក្នុងទឹក។ បុន្តែកម្មករនៅលើកោះBorneoទាំង២នាក់នេះបានសារភាពប្រាប់ប៉ូលីសថា មូលហេតុដែលគាត់សម្លាប់ស្វាទាំងនេះគឺដើម្បីការពារខ្លួនពីការយារយីរបស់វាតែប៉ុណ្ណោះ។

image

ថ្មីៗនេះប៉ូលីសបានរកឃើញសាកសពស្វាឈ្មោលOrangutanមួយក្បាលអណ្តែតនៅក្នុងទឹក ដោយអត់មានក្បាល ហើយនៅលើដងខ្លួនរបស់វាមានស្នាមរបួស១៧កន្លែង ដែលនេះជារូបភាពនៃការធ្វើទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ បំផុតទៅលើសត្វ។ ឯរោមនៅលើដងខ្លួនរបស់វាត្រូវដុតឆេះទាំងអស់។ រូបភាពសត្វស្វាកំបុតក្បាលដែលអណ្តែតនៅក្នុងទឹក ហើយត្រូវបានបង្ហោះក្នុងបណ្តាញសង្គមបានបង្ករឲ្យមានកំហឹងយ៉ាងខ្លាំងក្នុងចំណោម អ្នកអភិរក្សសត្វព្រៃ។

ប៉ុន្តែទោះជាយ៉ាងនាអ្នកស៊ើបអង្កេតបានរកឃើញថា អ្នកសម្លាប់ស្វានេះបានយកក្បា លរបស់វាទៅដាក់នៅមុខផ្ទះរបស់ខ្លួន ដើម្បីជំនឿអ្វីម្យ៉ាង ចំណែកដងខ្លួនបោះចោលទៅក្នុងទឹក។ពេល នេះការស្រាវជ្រាវកំពុងតែធ្វើបន្តទៅទៀត៕

image

image

Facebook Comments
Loading...