បុរសជនជាតិអង់គ្លេស៥រូបស្ថិតក្នុងចំណោមជនជាតិបរទេសមួយចំនួនដែលប៉ូលីសកម្ពុជាចាប់ខ្លួនពីបទបានថតរូបការសម្តែងក្បាច់រាំបែបរួមភេទបង្ករភាពស្រស្រាលនៅក្នុងក្លឹបកម្សាន្តក្នុងខេត្តសៀមរាបនោះត្រូវបានសមត្ថកិច្ចចោទប្រកាន់ជាផ្លុវការណ៍ និងបញ្ជូនទៅឃុំខ្លួនហើយ។
ក្រុមដែលប៉ូលីសចាប់ខ្លួននេះមានបុរស៨នាក់ និងស្ត្រី២នាក់សុទ្ធតែជាភ្ញៀវទេសចរមានអាយុចន្លោះពី១៩ឆ្នាំទៅ៣៥ឆ្នាំមកពីប្រទេសអង់គ្លេស កាណាដា ហូឡង់ ណ័រវេស និងញូហ្សេឡង់។ ពួកគេទាំងនេះត្រូវប៉ូលីសចាប់ខ្លួនកាល ពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ប៉ូលីសបានបង្ហោះរូបភាពអ្នកទាំងនេះជាសាធារណៈក្រោយពីការចាប់ខ្លួន ។
បុរសម្នាក់បាននិយាយប្រាប់ទីភ្នាក់ងារសារព៍ត៌មានAPក្នុងលក្ខខណ័្ឌមិនឲ្យបញ្ចេញឈ្មោះថា ក្នុងចំណោមពួកគេដែកត្រូវបានចាប់ខ្លួននោះមិនមានអ្នកណាបានរាំក្បាច់បែបនេះទេ៕
Facebook Comments
Loading...