ព្រឹត្តិការណ៍ Sponsor Cup ចាប់ផ្ដើមវគ្គ១០ក្រុមចុងក្រោយ

0
8012

ភ្នំពេញ:ទីបំផុតព្រឹត្តិការណ៍ប្រកួតបាល់ទាត់លើទីលានតូចដែលគេប្រសិទ្ធិនាមថាSponsor Cup2018បាន
ឈានមកដល់វគ្គ១០ក្រុមចុងក្រោយដែលជាវគ្គបញ្ចប់ហើយ ។

IMG_20180120_150710_011

ក្រុមទាំង១០គឺសុទ្ធតែជាក្រុមខ្លាំងដែលចម្រាញ់មកពីការប្រកួតជាម្រុះយ៉ាងតឹងតែងនៅមណ្ឌលទាំង ៥ ។នៅ
មណ្ឌលភ្នំពេញក្រុមខ្លាំងទាំង២នោះគឺរ៉ូលីងអេហ្វស៊ី និង ហូមស្ប៉តអេហ្វស៊ី ។ក្រុមខ្លាំងមកពីមណ្ឌលខេត្តបន្ទាយមានជ័យគឺស៊ីដូផុនអេហ្វស៊ី និង ហ្វាមីលីអេហ្វស៊ី ។

ក្រុមខ្លាំងមកពីមណ្ឌលខេត្តសៀមរាបមានហ្គារូដាអេហ្វស៊ី និង ណិចស៍ អាប់អេហ្វស៊ី ។ក្រុមខ្លាំងមកពីមណ្ឌលខេត្តព្រៃវែងគឺកណ្ដុរ ស អេហ្វស៊ី និង ក្រុមផេនដាអេហ្វស៊ី និង ក្រុមខ្លាំងមកពីមណ្ឌលខេត្តព្រះសីហនុគឺដោនថោនស្ប៉ត និង ក្រុមJack Sport Club A ។

វគ្គ១០ក្រុមចុងក្រោយនេះប្រកួតរយៈពេល២ថ្ងៃគឺថ្ងៃទី២០ និង២១មករានៅទីលានដោនថោងស្ប៉តក្លិបដែល
ការប្រកួតចែកចេញជា២ពូលដែលមួយពូលៗមាន៥ក្រុម ។ពូលនីមួយៗជ្រើសរើសយកក្រុមខ្លាំងចំនួន២ដែលមានពិន្ទុលើសគេដើម្បីប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។

សម្រាប់៥ក្រុមរបស់ពូល A មានកណ្ដុរ ស អេហ្វស៊ី ហូមស្ប៉ត អេហ្វស៊ី ស៊ីសីផុនអេហ្វស៊ី ផេនដាអេហ្វស៊ី
និង ហ្គារូដាអេហ្វស៊ី ។ ពូលB មានក្រុមហ្វាមីលីអេហ្វស៊ី រ៉ូលីងអេហ្វស៊ី ណេចស៍ស្ដេផអេហ្វស៊ី ដោនថោនស្ប៉ត និងក្រុម Jack Sport Club A ។

ឆ្នាំនេះសម្រាប់រង្វាន់ក្រុមជើងឯកកើនដល់៣.០០០ដុល្លារ ជើងឯករង២.០០០ដុល្លារ ចំណាត់ថ្នាក់លេខ ៣
បាន១.០០០ដុល្លារ និង លេខ៤បានរង្វាន់លើកទឹកចិត្ត៨០០ដុល្លារ ។ចំពោះក្រុមដែលបានចំណាត់ថ្នាក់ពីលេខ៥ដល់លេខ១០បានរង្វាន់លួងចិត្ត៥០០ដុល្លារក្នុងមួយក្រុម ។

ក្រុមហ្វែរផ្លេយ៍(FairPlay)បាន៤០០.០០០រៀល ឯ កីឡាករដែលទាត់បាល់បញ្ចូលទីបានច្រើនជាងគេអាស្រ័យទៅលើប្រាក់ពិន័យកាតក្រហម និង កាតលឿង ។

IMG_20180120_150715_083

IMG_20180120_150713_126

Facebook Comments
Loading...