កំពង់ឆ្នាំង៖ ជនពិការ១០០នាក់នៅក្នុងខេត្តកំពង់ឆ្នាំងបានទទួលអំណោយមនុស្សធម៍ផ្ទាលដៃសម្តេចចៅហ្វាវាំង(គង់សំអុល) អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់សម្តេចចៅហ្វាវាំង(គង់សំអុល) អនុប្រធានអចិន្ត្រៃកាកបាទក្រហមកម្ពុជានិងជាតំណាងដ៍ខ្ពង់ខ្ពស់របស់សម្តេចកិតិ្តព្រិទ្ធបណ្ឌិតប៊ុនរានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាអមដំណើរដោយឯកឧត្តមទេសរដ្ឋមន្ត្រី(គុយសុផល)និងអស់លោក លោកស្រីមន្ត្រីព្រះបរុមរាជវាំងនិងមានការចូលរួមពីអភិបាលខេត្តកំពង់ឆ្នាំងលោកឈួចន្ទ័ឌឿននិងអស់លោកលោកស្រីអភិបាលរងខេត្តមន្ទីស្ថាបន័សិស្សានុសិស្សប្រជាពលរដ្ឋដែលជាជនពិការចូលរួមផងដែរ ។ ពិធីនេះធ្វើឡើង នៅថ្ងៃទី៧មករា២០១៨ក្នុងបរិវេណសាលាខេត្តកំពង់ឆ្នាំង ។
អនុប្រធានអចិន្ត្រៃយ៍គណះកម្មាការកណ្តាលកាកបាទក្រហមកម្ពុជាសម្តេចចៅហ្វាវាំង(គង់សំអុល)បានពាំនាំនូវប្រសាសន្ត៍ផ្តាំផ្ញើសាកសួសុខទុកពីសំណាក់សម្តេចកិតិព្រិបណ្ឌិតប៊ុនរានីហ៊ុនសែនខណះដែលលោកតែងតែគិតគូពីសុខទុកនិងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដែលជាជនពិការគឺជាសុខទុករបស់សម្តេចកិតិព្រិទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជាដោយមិនមានការរើសអើងនិងមិនប្រកាន់និន្នាការនយោបាយនោះឡើយហើយលោកមិនបានទុកអោយបងប្អូនប្រជាពលរដ្ឋដែលជាជនពិការណាម្នាក់ដោយត្រូវបានទុកចោលមិនមានការយកចិត្តទុកដាក់មើលថែនោះឡើយន ។
សម្តេចចៅហ្វាវាំង(គង់សំអុល)បានធ្វើការផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលជាជនពិការទាំងអស់ទាំងអស់ត្រូវធ្វើយ៉ាងណាថែរក្សារសនៅអោយបានល្អពិសេសសុខភាពគឺរសនៅស្អាត ហូបស្អាត ផឹកស្អាតអនាមយ័ល្អនិងសូមកុំអស់សង្ឍឹមនិងជីវិតនោះឡើយ ។ លោកថាអំណោយដែលបាននាំយកមកប្រគល់ជូនដោយផ្ទាល់ដៃនៅពេលនេះត្បិតតែមានតិចតួចក៍ពិតមែនតែវាបានជួយសម្រួលដល់ការលំបាក់របស់បងប្អូនចនពិការបានមួយគ្រាផងដែរ ។
អំណោយដែលបាននាំយកមកប្រគល់ជូនដល់ដៃបងប្អូនប្រជាពលរដ្ឋដែលជាជនពិការទាំង១០០នាក់ក្នុងថ្ងៃនេះម្នាក់ៗទទួលបានអង្ក៣០គីឡូក្រាម មី១កេះ ត្រីខ១០កំប៉ុង ឃិតមួយកញ្ចប់មានមុង១ ភួយ១ សារ៉ុង១ ក្រម៉ា១រួមនិងថវិការ៤០០០០រៀលផងដែរ ៕ ជាវុត្ថា កំពង់ឆ្នាំង