កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ ស្កាមេនអឹភែរឹលតវ៉ាថៅកែមិនបើកប្រាក់ខែអោយ…!

0
14244

កណ្តាល: នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ នៅរោងចក្រកាត់ដេរសម្លៀកបំពាក់ស្កាមេន អឹភែរឹល ធ្វើសន្និសិទ្ធព៍ត៏មាន ពាក់ពន្ធរឿង, ការតវ៉ាថៅកែមិនបើកប្រាក់ខែអោយគាត់គាត់ ។

ការធ្វើសន្និសិទ្ធនេះដឹកនាំដោយលោកស្រី ហាក់ប៉ាន់យ៉ា នាយកគ្រប់គ្រង និងមានការចូលរួមពី មន្ត្រិជាន់ខ្ពស់GMAc អ្នកស្រីប្រធានផ្នែក អ្នកគ្រប់គ្រងផលិតកម្ម និងអាជ្ញាធរមូលដ្ឋាន។

សូមជម្រាបថា: កម្មករ-កម្មការិនីជិត១០០០នាក់ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ បានបិទផ្លូវនៅមុខរោងចក្រកាត់ដេរសម្លៀកបំពាក់ស្កាមេន អិលភិរៀល ដើម្បីនាំគ្នាតវ៉ាទៅនឹងថៅកែរោងចក្រមិនព្រមបើកប្រាក់បៀវត្សជូនពួកគាត់ និងតវ៉ាទៀមទារអោយបិទរោងចក្របើសិនជាថៅកែគ្មានសមត្ថភាពបើកប្រាក់ខែអោយពួកគាត់ ជាលើកទី០៤ហើយដែលមានទីតាំងនៅផ្លូវលេខ២១ ភូមិថ្មី០១ សង្កាត់-ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ក្រុមកម្មករជាច្រើននាក់ បានលើកឡើងថា ពួកគាត់ធ្វើការបិទផ្លូវនេះដោយសារថៅកែរបស់ពួកគាត់មានឈ្មោះ ឆា ក្បុងហីុ ភេទស្រី ជនជាតិការ៉េ ថៅកែរោងចក្រកាត់ដេរសម្លៀកបំពាក់ ឈ្មោះ ហ្គាវន្ត័ អឹភែរឹល បានកុហក់ពួកគាត់ជាច្រើនលើកច្រើនសារដោយកលេសថា ធ្វើការងារសិនទៅចាំគាត់រៀបចំប្រាក់ខែអោយទៀងទាត់ ។ តែការសន្យារបស់ថៅកែមិនដូចអ្វីដេេលថៅកែប្រាប់ទៅក្រុមកម្មករឡើយធ្វើអោយពួកគាត់ខឹងយ៉ាងខ្លាំង។

ក្រុមកម្មករបានលើកឡើងបន្ថែមទៀតថា ពួកគាត់រាល់ថ្ងៃនេះគឺកំពុងខ្វះខាតខ្លាំងណាស់ អ្នកខ្លះអតលុយបង់ថ្លៃផ្ទះជួល និងអ្នកខ្លះទៀតអតលុយទិញម្ហូបហូប អ្នកខ្លះទៀតអតមានលុយផ្ញើរទៅអោយឪពុកម្តាយ ដែលកំពុងជំពាក់ធនាគារ។ ពួកគាត់បានបន្ថែមទៀតថា: បើមិនបើកប្រាក់ខែអោយពួកគាត់ទេ ពួកគាត់នៅតែបន្តរបិទផ្លូវរហូត ដល់ពេលមានដំណោះស្រាយសមរម្យអោយពួកគាត់។

ពាក់ពន្ធ័និងរឿងរ៉ាវខាងលើនេះ ក្រុមការងារបានព្យាយាមទាក់ទងទៅថៅកែរោងចក្រ និងអាជ្ញាធរពាក់ពន្ធ័ដែរតែមិនមែនការឆ្លើយតបសោះបច្ចុប្បន្នអាជ្ញាធរ សមត្ថកិច្ចកំពុងជួយអន្តរាគមន៍លើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ជូនកម្មករ កម្មការិនី ៕ (ដោយសនសុភ័ក្ដ)

WhatsApp Image 2018-01-05 at 2.33.44 PM

WhatsApp Image 2018-01-05 at 2.33.44 PM(1)

Facebook Comments
Loading...