ប្រាសាទអង្គរវត្តកាន់តែមានសម្រស់ស្រស់ត្រកាល

0
32774

ដើមឈើជាច្រើនដើម ដុះនៅជុំវិញប្រាសាទអង្គរវត្ត ត្រូវបាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា ធ្វើការកាត់ក្រីឱ្យស្រឡះ និងបង្ហាញនូវសម្រស់របស់ប្រាសាទកាន់តែមានភាពត្រកាល។

លោក យិន សូវ៉ាត អនុប្រធាននាយកដ្ឋានព្រៃឈើ បានឱ្យដឹងថា កន្លងមកដើមឈើទាំងនោះ បានបិទបាំងសម្រស់ប្រាសាទធំ (ប្រាង្គកណ្តាល) នៃប្រាសាទអង្គរវត្ត ហើយបានរំខានដល់ការផ្តិតយករូបភាពល្អៗ ប៉ុន្តែពេលនេះភ្ញៀវទេសចរអាចមើលប្រាង្គកណ្តាលអង្គរវត្តបាន ចាប់ពីចំណុចលោកតារាជ្យទៅ គឺស្រឡះភ្នែកជាងមុន។

ដើមឈើដែលក្រីមែកទាំងនោះ រួមមាន ដើមស្នាយ ដើមអំពិលបារាំង ដើមពុទ្រា និងដើមពោធិ៍ជាដើម។ល។ ហើយការក្រីនោះសោត ធ្វើឡើងរយៈពេលប្រមាណ ១ខែមកហើយ ដោយមានការត្រួតពិនិត្យយ៉ាងត្រឹមត្រូវពីអ្នកជំនាញ ដោយមិនប៉ះពាល់ទេសភាពវប្បធម៌ឬបុរាណវិទ្យាឡើយ៕

Facebook Comments
Loading...