ទោះបីសង្គ្រាមផ្ទុះឡើងនៅឧបទ្វីបកូរ៉េ ក៏រុស្សីអត់ឈឺក្បាលដែរ

0
86422

តាមសារព៍ត័មានអនឡាញRTបានផ្សាយឲ្យដឹងថា លទ្ធភាពនៃការផ្ទុះសង្គ្រាមនៅឧបទ្វីបកូរ៉េគឺជាផ្នែកមួយនៅក្នុងសេណារីយោនៃការគិតគូររបស់រុស្សីរួចទៅហើយ ដូច្នេះវាមិនអាចធ្វើឲ្យ មានការស្រពិចស្រពិលណាមួយទេ ប៉ុន្តែដំណោះស្រាយការទូតត្រូវតែធ្វើឲ្យអស់លទ្ធភាពសិន។

image

នេះបើតាមការអះអាងរបស់មេបញ្ជាការសន្តិសុខជាតិរបស់រុស្សីលោកNikolay Patrushev។លោកបាននិយាយបន្ថែមទៀ តថារុស្សីបានថ្លឹងថ្លែងម៉ត់ចត់អំពីជំរើសនាៗដែលត្រូវប្រកាន់យករួចហើយប្រសិនបើសង្គ្រាមពាក្យសំដីនោះវាបានប្រែក្លាយទៅជាសង្គ្រាមដោយអាវុធនៅក្នុងឧបទ្វីបកូរ៉េមែននោះ។យើង បានធ្វើការគណនាគ្រប់ជ្រុងជ្រោយរួចអស់ហើយ ហើយក៏បានត្រៀមខ្លួនរួចរាល់ដែរ។អត់មានអីត្រូវភ្ញាក់ផ្អើលសម្រាប់យើងទេ។

គួរបញ្ជាក់ថាការសាកល្បងជាថ្មីនៃការបាញ់មីស៊ីលបាលី ស្ទីកHwasong-15ដោយកូរ៉េខាងជើងកាលពីថ្ងៃពុធហើយដែលក្រុងព្យុងយ៉ាងអះអាងថាអាចបាញ់ដល់គ្រប់គោលដៅរបស់អាមេរិកនោះ បានធ្វើឲ្យទីក្រុងវ៉ាស៊ីនតោនចេញការព្រមាន ថាសង្គ្រាមពិតប្រាកដកាន់តែជិតមកដល់ហើយ។លោកដូណាល់ត្រាំបានព្រមានថាបើសង្គ្រាមផ្ទុះឡើងអាមេរិកនឹងកម្ទេចរបបកូរ៉េខាងជើងឲ្យរលាយខ្ទេចតែម្តង៕

image

Facebook Comments
Loading...