ចូលប្លន់ក្នុងកាសស៊ីណូមិនបានសំរេចត្រូវសន្តិសុខចាប់ឲ្យសមត្ថកិច្ច..!

0
11215

កណ្ដាល: មានករណីប្លន់នៅក្នុងកាសស៊ីណូថ្មពេជ្រដែលស្ថិតនៅភូមិក្អមសំណរក្រោមឃុំក្អមសំណរស្រុកលើកដែកខេត្តកណ្ដាលកើតហេតុនៅយប់ថ្ងៃទី២០.១១.២០១៧វេលាម៉ោង០និង១៥នាទីឆ្លងចូលថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១៧។ ជនរងគ្រោះនិងជាតំណាងកាស៊ីណូថ្មពេជ្រ ឈ្មោះ អៀង សុងទ្រី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្នាក់នៅក្នុងកាស៊ីណូក្នុងភូមិឃំុកើតហេតុខាងលើ។

ប្រភពពីសមត្ថកិច្ចបានអោយភ្នាក់ងារយើងដឹងថា ជនសង្ស័យមានឈ្មោះអ៊ំុ សុភក្រ័ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅសង្កាត់សែនសុខខណ្ឌ័ពោធិ៍សែនជ័យ រាជធានីភ្នំពេញមុខរបរមិនពិតប្រាកដឃាត់ខ្លួនបាននៅនឹងកន្លែង។
វត្ថុតាងចាប់យករួមមាន:
១.អាវុធខ្លីម៉ាក់ប៉េអាកុល តួពណ៍សស្នាប់ពណ៍ខ្មៅ ចំនួន០១ដើម លេខ ៥៥៥៩A1.USA.
២.ស្រោមអាវុធខ្លីជរ័ពណ៍ខ្មៅចំនួន០១.
៣.បង់ចំនួន០២មានគ្រាប់ចំនួន០៩គ្រាប់.
៤.ខ្នោះដៃចំនួន០១
៥.ម៉ូតូហុងដាគុបសេ៥០ ពណ៍ស្លែពាក់លេខភ្នំពេញ1AA.1509 ចំនួន០១គ្រឿង.
៦.រូបថតជនសង្ស័យពាក់ឯកសណ្ឋាននគរបាលពាក់កណ្ដាលខ្លួន ចំនួន១០សន្លឹក.
៧.កាបូបស្ពាយពណ៍ឈាមជ្រូកចំនួន០១.
៨.សំភារ:ផ្សេងៗមួយចំនួនតូច។
៩.ទូរសព្ទ័ដៃម៉ាក់អាយហ្វូន៥ហ្គោលពណ៍ទឹកមាសចំនួន០១គ្រឿង

ការខូចខាតរួមមាន:ស្នាមបែកធ្លុះនិងស្រាំកញ្ចក់បន្ទប់ដាក់សំភារះ ចំនួន០១កន្លែង។ហើយជនសង្ស័យមានស្លាកស្នាមរបួសស្នាមដាច់បញ្ឆិតលើក្ដោងច្រមុះ ប្រវែង១ស.មស្នាមដាច់លើគល់ចិញ្ចើមខាងឆ្វេងប្រវែង១ស.មស្នាមដាច់នៅចុងចង្កាខាងស្ដាំ០.៥ស.មថ្ងាស់ប៉ោងហើមក្បាលផ្នែកខាងក្រោយហើមប៉ោងនៅលើទៃមុខមានសភាពហើម។

ប្រភពបានបន្តទៀតថានៅយប់ថ្ងៃទី២០.១១.២០១៧វេលាម៉ោង០និង១៥នាទីឆ្លងចូលថ្ងៃទី២១.១១.២០១៧នៅពេលដែលបុគ្គលិកកាសស៊ីណូកំពុងតែរៀបចំ ទុកដាក់សំភារះលុយកាក់ក្រោយពេលអស់ភ្ញៀវ ក៏ស្រាប់តែជនសង្ស័យ ០១នាក់ឈ្មោះ អ៊ុំ សុភក្រ័ បានកាន់កាំភ្លើងខ្លី ដើសំដៅចូលមកក្នុងបន្ទប់ សង្វៀនកាស៊ីណូហើយស្រែកថានៅអោយស្ងៀម ភ្លាមនោះបុគ្គលិកនិងសន្ដិសុខកាស៊ីណូបានឃើញហើយក៏ស្រែកថា: ហ្អែងកុំចូលមក. តែភ្លាម នោះជនសង្ស័យក៏បានលើកកាំភ្លើងឡើងភ្ជុង សំដៅមកបុគ្គលិកនិង សន្ដិសុខពេលនោះខាងសន្ដិសុខកាស៊ីណូក៏បាននាំគ្នាព្រួតចាប់ក៏មានការប្រទុះសារ៉ាយប្រតាយប្រតប់គ្នារហូតចាប់ជនសង្ស័យបាន រួចបានរាយការណ៏ជូនសមត្ថកិច្ចតែម្ដង។

ករណីខាងលើផ្នែកជំនាញកំពុងសហការកសាងសំណុំរឿងនៅកន្លែងកើតហេតុនឹងបញ្ជូនសង្ស័យទៅអធិការដ្ឋានចាត់ការតាមនីតិវីធី។ ដោយសនសុភក្ត័

IMG-20171121-WA0020

IMG-20171121-WA0017

IMG-20171121-WA0011

Facebook Comments
Loading...