លោកអាចារ្យក្មេងលង់ស្នេហ៍សីលវត្តី នៅវត្តធម្មវ័ន្ត ថ្ងៃមង្គលការរៀបចំពិធីប្លែកដែលអ្នកស្រុកខ្លះធ្វើមិនដូច

0
20061

កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ឆ្នាំង ដែលអញ្ជើញជាភ្ញៀវកិត្តិយសមានការភ្ញាក់ផ្អើលហើយបានសរសើមិនដាច់ពីមាត់ក្នុងពិធីមង្គលការមួយ កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ ដែលមានកូនកម្លោះជាលោកអាចារ្យ និង កូនក្រមុំជាសីលវត្តី នៅក្នុងវត្តធម្មវ័ន្ត បាននិមន្តព្រះសង្ឃចំនួន១០២អង្គ មកពីវត្តចំនួន១១ នៅក្នុងខេត្តកំពង់ឆ្នាំង ដើម្បីឆាន់ ចង្ហាន់ថ្ងៃត្រង់ ។

សាច់ញ្ញាតិក្រុមគ្រួសារកូនកម្លោះបានអោយដឹងថា លោកអាចារ្យដែលជាកូនកម្លោះនេះ មានឈ្មោះ សោម សុផាត អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅភូមិអាលាំងកែ ឃុំចោងម៉ោង ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ស្នាក់នៅធ្វើជាអាចារ្យ នៅវត្តធម្មវ័ន្ត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ចំណែកសីលវត្តី ជាកូនក្រមុំវិញនោះ មានឈ្មោះ ធឿន សុភី អាយុ៣៩ឆ្នាំ រស់នៅក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ក្រុមគ្រួសារកូនកម្លោះបានអោយដឹងបន្ថែមទៀតថា ពិធីមង្គលការនេះ គឺធ្វើទៅតាមទំនៀមទម្លាប់ជាហូរហែរ ចាប់តាំងពីល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ និងបានគ្រោងហៅភ្ញៀវប្រមាណជាង៥០តុ ដែលមានសាច់ញាតិបងប្អូនទាំងខាងកូនកម្លោះនិងកូនក្រមុំ ផងដែរ។

សាច់ញ្ញាតិក្រុមគ្រួសារបានបញ្ជាក់ទៀតថា រាល់ពិធីមង្គលការរបស់ប្រជាពលរដ្ឋទូទៅមិនអាចធ្វើបាននោះឡើយ គឺ មង្គលការលោកអាចារ្យនិងសីលវត្តីនេះ បានផុសត្រដែតឡើង ធ្វើអោយភ្ញៀវដែលចូលរូមក្នុងពិធីកាន់តែភ្ញាក់ផ្អើល នឹកស្មានមិនដល់ និង បានសម្តែងនូវការកោតសរសើរ គ្រប់មាត់ៗ ថាពិតជាប្រពៃខ្លាំងណាស់ហើយពុំដែលឃើញពិធីមង្គលការណាបានធ្វើដូច្នេះ នោះទេ ហើយប្រសិនបើរាល់ពិធីមង្គលការទាំងអស់អាចធ្វើបានដូចនេះ ពិតជាបានបំពេញ នូវបុណ្យកុសលធំធេង ។

លោកបានបញ្ជាក់ផងដែរថា សម្រាប់ថ្ងៃបន្ទាប់ពីសូត្រមន្ត នៅព្រឹកថ្ងៃបន្ទាប់ ក្រោយពីប្រារព្វតាមទំនៀមទម្លាប់រួចមក នៅវេលាម៉ោងជាង១០ព្រឹក បើរាល់ពិធីមង្គលការសព្វដង ម្ចាស់ដើមការ តែងតែអញ្ជើញភ្ញៀវពិសាភោជនីអាហារ និង មានដាក់ស្រាប៊ៀរ នៅតាមតុនីមួយៗ ។ ប៉ុន្តែពិធីមង្គលការ របស់លោកអាចារ្យ និង សីលវត្តីនេះវិញគឺផ្ទុយស្រឡះពីពិធីធីមង្គលរាល់ដង ដោយនៅពេលទទួលភ្ញៀវនេះ សម្រាប់តែឃើញព្រះសង្ឃចំនួន១០២អង្គ ដែលនិមន្តមកពីវត្តចំនួន១១វត្ត និមន្តមកឆាន់ចង្ហាន់ត្រង់ ហើយនៅលើតុមានចង្ហាន់រហូតដល់៦មុខ និង ភេសជ្ជៈទៅវិញ ចំណែកសម្លេងធុងបាស់បែ្រជា ធម៌ពុទ្ធជ័យមង្គលជូនដល់គូស្វាមី ភរិយាថ្មីថ្មោងនេះទៅវិញ ។ ហើយនៅក្នុងរោងមង្គលជ័យទាំងមូលគេ ភ្ញៀវកិត្តិយសដែលអញ្ជើញចូលរួម ពិតជាមានសទ្ធាជ្រះថ្លា និង បានចូលរួមកុសលផលបុណ្យដោយទឹកចតិ្តជ្រះថ្លាជាមួយនិងម្ចាស់ដើមការ ក្នុងការបំពេញនូវទានបរមីដែលកើតចេញនាពេលនេះ ។

ក្រោយពីនិមន្តព្រះសង្ឃឆាន់ចង្ហាន់ត្រង់រួចហើយម្ចាស់ដើមការ ដែលមានកូនកម្លោះជា លោកអាចារ្យ និង កូនក្រមុំជាសីលវត្តីនោះ បានប្រគេនបច្ច័យដល់ព្រះសង្ឃមួយអង្គ៥ម៉ឹនរៀលផងដែរ ។ ដោយ៖ ជាវុត្ថា 

852235277_223596

852235573_222151

852236841_220724

852524785_77203

852525807_77908

852530207_77245

852530944_76922

Facebook Comments
Loading...