សមត្ថកិច្ចឃាត់ខ្លួនបុរសដែលដុតផ្ទះឆេះខ្ទេចនៅស្រុកកណ្ដាលស្ទឹង. !!

0
40129

កណ្តាល:បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្រោយប្រើអំពើរហឹង្សាក្នុងគ្រួសារហើយបានដុតផ្ទះមួយខ្នងឆេះខ្ទេចគ្មានសល់។

ប្រភពពីរសមត្ថកិច្ចបានប្រាប់ភ្នាក់ងាយើងឲ្យបានដឹងដែរថា:ជនរងគ្រោះមានឈ្មោះប្រាក់សួនភេទស្រីអាយុ៦៣ឆ្នាំរស់នៅភូមិកោះខ្នុរឃុំព្រែករកាស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលមានមុខរបរកសិករ។ ឯជនសង្ស័យមានឈ្មោះសុវណ្ណ វណ្ណះភេទប្រុសអាយុ២៧ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើមុខរបរមិនពិតប្រាកដ។ សំភារះខូចខាតរួមមានផ្ទះមួយខ្នងធ្វើអំពីរឈើប្រក់ស័ង្កសីមានទំហំ៧×៩ម៉ូតូមួយគ្រឿងគុប់ជ្រុងc៥០ពណ៏ទឹកសមុទ្រទូរស័ព្ទ៣គ្រឿងទូរទស្សន៍២គ្រឿងសំភារះប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀតប្រាករៀល២ម៉ឺនរៀល។

ប្រភពបានបន្តទៀតថានៅថ្ងៃទី២៣-១០-២០១៧មុនពេលកើតហេតុជនសង្ស័យបានរករឿងប្រពន្ធឪពុកម្តាយខ្មេកនិងបងប្អូនខាងប្រពន្ធដែលជានាក់រស់នៅក្នុងផ្ទះជាមួយនិងកគំរាមដុតផ្ទះទៀតផង។ ពេលនោះប្រពន្ធ-ឪពុកម្តាយក្មេកនិងបងប្អូនខាងប្រពន្ធមិនបានសំរាននៅលើផ្ទះទេដោយនាំគ្នាមកសំរាននៅលើគ្រែក្រោមផ្ទះព្រោះខ្លាចជនសង្ស័យដុតផ្ទះ។

បន្ទាប់មកជនរងគ្រោះនិងក្រុមគ្រួសារក៍នាំគ្នាសំរានលក់ទៅលុះដល់វេលាម៉ោង៣-៣០នាទីដែលជាម៉ោងកើតហេតុជនសង្ស័យក៍ដុតផ្ទះខាងលើបណ្តាលឲ្យឆេះខូចខាតអស់ទាំងស្រុង។ ក្រោយពីរទទួលបានព័ត៍មានសម្ថកិច្ចបានក៍ចុះដល់កន្លែងកើតហេតុរួចធ្វើការឃាត់ខ្លួនជនសង្ស័យមកអធិរដ្ឋានដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕ ដោយសនសុភក្ត័

IMG-20171023-WA0033

IMG-20171023-WA0029

IMG-20171023-WA0034

IMG-20171023-WA0035

Facebook Comments
Loading...