ធនាគារពិភពលោក ផ្តល់ឥណទាន៤០លានដុល្លារ ដោយបានផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋកម្ពុជាប្រមាណជាង៣ម៉ឺន៣សែននាក់

0
264

ភ្នំពេញ ៖ កាលពីសប្តាហ៍មុន ធនាគារពិភពលោក បានអនុម័តឥណទានតម្លៃ៤០លានដុល្លារអាមេរិក សម្រាប់គម្រោងកែលម្អការបណ្តុះបណ្តាលជំនាញ និងសេវាកម្មទីផ្សារការងារ ដោយគេរំពឹងថា គម្រោងមួយនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋកម្ពុជាប្រមាណជាង៣ម៉ឺន៣សែននាក់ ហើយនិងជំរុញគុណភាពការងារឲ្យមានកម្រិតខ្ពស់ជាងបច្ចប្បន្ន។

ក្នុងសេចក្តីប្រកាសព័ត៌មាន ធនាគារពិភពលោកបានលើកឡើងថា សេដ្ឋកិច្ច និងការងាររបស់កម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ដោយសារស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការបើកចំហពាណិជ្ជកម្ម និងភាពអនុគ្រោះសម្រាប់ចូលទីផ្សារលោកខាងលិច ដែលបានជួយប្រទេសនេះក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីក្រៅ។

ទោះជាយ៉ាងណាក៏ដោយ ធនាគារពិភពលោកមើលឃើញថា គុណភាពនៃការងារនៅតែមានកម្រិតទាប ក្នុងនោះ ៩៨%នៃការងារនៅក្នុងប្រទេសសុទ្ធតែជាការងារមានជំនាញទាប ហើយក្នុងនោះទៀត មួយផ្នែកធំគឺជាការងារក្រៅប្រព័ន្ធផ្លូវការ។

Facebook Comments
Loading...