ចូលឆ្នាំ​ចិន ផ្លែឈើទាំង៩មុខ ក្រោយពេលញ៉ាំហើយ អ្នកនឹងសំណា​ងពេញមួយជីវិត ហើយក្រុមគ្រួសារនឹងមានតែរឿងល្អៗចូលមកជានិច្ច

0
805

ភ្នំពេញ ៖ បុណ្យចូលឆ្នាំប្រពៃណីចិន ត្រូវបានគេហៅថាជាញឹកញាប់ថ្ងៃបុណ្យចូលឆ្នាំថ្មី បុណ្យ​ចូលឆ្នាំ​ចិន គឺជា​ថ្ងៃ​បុណ្យ​ប្រពៃណី​ដ៏​សំខាន់​បំផុត​របស់​ជនជាតិ​ចិន ហើយ​នៅក្នុង​ប្រទេស​ចិន វា​ក៏​ត្រូវបាន​គេ​ស្គាល់​ថា ​ជា​ពិធីបុណ្យ​និទាឃរដូវ ។ យប់មុនចូលឆ្នាំចិន គឺជាថ្ងៃមួយដែលគ្រួសារជនជាតិចិនជួបជុំគ្នាសម្រាប់អាហារពេលល្ងាចប្រចាំឆ្នាំដែលគេស្គាល់ថាជា chuxi ឬពេលរាត្រី។

ដើម្បីស្វាគមន៍បុណ្យចូលឆ្នាំចិន​មនុស្សគ្រប់គ្នានឹងថ្វាយបង្គំជាមួយនឹងអាហារ ផ្លែឈើ និងតង្វាយផ្សេងៗដែលបានទិញ និងរៀបចំមុន។ ក្នុងនោះកូនចៅចិនគ្រប់គ្នាមិនថាអ្នកជាប់សែស្រឡាយចិន នឹងតុបតែងខ្លួនជាមួយសំលៀក​បំពាក់​យ៉ាង​ស្រស់​ស្អាត ទៅ​គោរព​និង​សុំ​ពរ​ពី​ញាតិ​សន្តាន​ចាស់ទុំ ព្រម​ទាំង​ការ​ប្រតិបត្តិ​តាម​ទំនៀម​ទំលាប់​ដូច​ជា​ការ​ចៀស​វាង​ពី​អំពើ​បាប មិន​និយាយ​ពាក្យ​គំរោះគំរើយ​ជាដើម​ដើម្បី​លាភ​សំណាងពេញមួយឆ្នាំ។

យ៉ាងណាក៏ដោយ ចូលឆ្នាំចិនឆ្នាំ ២០២៤​ គេមិនដែលភ្លេចនូវគ្រឿងដង្វាយជាផ្លែឈើទាំង ៩មុខ ក្រោយពេលញ៉ាំហើយ អ្នកនឹងសំណាងពេញមួយជីវិត ហើយក្រុមគ្រួសារនឹងមានតែរឿងល្អៗចូលមកជានិច្ច។

១ ទឹកក្រូច​ពណ៌​មាស ជា​និមិត្តរូប​នៃ​លាភ​សំណាង ទ្រព្យសម្បត្តិ និង​សុភមង្គល ។

២ ចេកតំណាងឲ្យការលូតលាស់ មានកូននិងចៅដើម្បីបន្តនាមត្រកូល។

៣ ម្នាស់ ជា​ផ្លែ​នៃ​លាភ​សំណាង ប្រសិនបើអ្នកថ្វាយបង្គំព្រះដោយម្នាស់ វានឹងដូចជាការហៅសំណាងល្អដល់អ្នកថ្វាយបង្គំ។

៤ ផ្លែស្រកានាគ បង្កើនសិរីសួស្តីទ្វេរដង។

៥ ទំពាំងបាយជូឬទំពាំងបាយជូរក្រហម មានន័យថាការលូតលាស់ រុងរឿង។

៦ សារី តំណាងឲ្យទ្រព្យសម្បត្តិ និងលាភសំណាង ទទួលទានហើយមានអារម្មណ៍ស្រស់ស្រាយ​ នឹងមានតែសុខភាពល្អពេញដោយបរិបូរ។

៧ ទទឹមក្រហម ត្រូវបានគេជឿថានាំមកនូវភាពកក់ក្តៅដល់គ្រួសារ​ មិនមានជម្លោះឬការខ្វែងគំនិតគ្នាទេ។

៨ ផ្លែប៉ោមក្រហម ត្រូវបានគេជឿថាអាចជួយការពារជំងឺផ្សេងៗ​ ហើយជាលទ្ធផលធ្វើឲ្យរាងកាយមានសុខភាពល្អ និងរឹងមាំ។

៩ ទន្លាប់ មានន័យថាស្ថេរភាព មានចិត្តរឹងប៉ឹង មាំមួន ខ្លាំងក្លា៕

Facebook Comments
Loading...