ការនាំចេញផលនេសាទឆ្នាំ២០២៣ មានការកើនឡើង ខណៈការនេសាទត្រីទាំងទឹកសាប-ទឹកប្រៃកើនឡើងដូចគ្នា

0
348

ភ្នំពេញ ៖ ក្នុងឆ្នាំ២០២៣កន្លងមកនេះការនាំចេញផលនេសាទ និងរួមទាំងប្រាក់ចំណូលផងបានកើនឡើងបើប្រៀធៀបឆ្នាំ២០២២ ។ ព្រមជាមួយគ្នានេះចំពោះការនេសាទទាំងទឹកសាប និងត្រីទឹកសមុទ្រមានការកើនឡើងដូចគ្នាផងដែរ។នេះបើតាមរបាយការណ៍ស្តីពីសភាពការណ៍កសិកម្មរុក្ខាប្រមាញ់ នេសាទប្រចាំឆ្នាំ ២០២៣ ។

បើយោងតាមរបាយការណ៍ដដែលនេះបានឱ្យដឹងថា៖ក្នុងឆ្នាំ ២០២៣កន្លងមកផលនេសាទស្រស់នាំចេញចំនួន ៣ ៤៤៩តោន ស្មើនឹង៤៩,២៧ភាគរយ នៃផែនការចំនួន ៧ ០០០តោន ប្រៀបធៀបឆ្នាំ២០២២ កើនឡើងចំនួន ៥៤៧តោន។ផលនេសាទកែច្នៃនាំចេញចំនួន ១៨៦តោន ស្មើនឹង១៨,៦៣ភាគរយ នៃផែនការចំនួន ១ ០០០តោន ប្រៀបធៀបឆ្នាំ២០២២ កើនឡើងចំនួន ១៤៥តោន ។

Facebook Comments
Loading...