លោក សុខ សម្បត្តិ ! យើងត្រូវរួបរួមសាមគ្គីគ្នា និងខិតខំបន្តទៀត ដើម្បីប្រទេសជាតិមាន​សុខ​សន្តិ​ភាព​ ​ស្ថិរ​ភាព​ ​និង​ការ​អភិវឌ្ឍ​ន៍

0
276

ភ្នំពេញ ៖ លើកឡើងក្នុងកិច្ចប្រជុំគណបក្សខណ្ឌបឹងកេងកង នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤នេះ លោកសុខ សម្បត្តិ ប្រធានគណកម្មាធិការគណបក្សខណ្ឌបឹងកេងកង បានមានប្រសាសន៍ថា យើងខិតខំណាស់ដែលបានជោគជ័យរហូតមកដល់ពេលនេះ ដូចនេះមិនត្រូវប្រលែងដៃនោះទេ គឺត្រូវរួបរួមសាមគ្គីគ្នា និងខិតខំបន្តទៀត ដើម្បីប្រទេសជាតិ​មានសុខ​សន្តិ​ភាព​ ​ស្ថិរ​ភាព​ ​និង​មាន​ការ​អភិវឌ្ឍ​រីក​ចំ​រើ​ន​លើ​គ្រប់​វិ​ស័​យដូចសម័យបច្ចប្បន្ននេះ។

លោកប្រធានបន្តទៀតថា បើទោះជាការបោះឆ្នោតអសកលដែលនិងចូលមកដល់នាពេលខាងមុខនេះ ក៍ដោយក៍យើងចូលរួមខិតខំប្រឹងប្រែងទាំងអស់គ្នាបន្តទៀត ដោយត្រូវក្តាប់សភាពការណ៍ក្នុងមូលដ្ឋានឲ្យបានល្អ បន្តតាមដានសកម្មជនគណបក្សផ្សេងៗពីសកម្មភាពដែលពួកគេបានធ្វើ និងធ្វើរបាយការណ៍ជូនគណបក្សខណ្ឌដើម្បីមានវិធានការទាន់ពេលវេលា កុំបណ្តែតបណ្តោយទុកឲ្យមានរឿងហើយទើបយើងទប់ស្កាត់ឲ្យសោះ។

លោកបញ្ជាក់ថា សុខសន្តិភាពពិតជាមានសារៈសំខាន់ណាស់ ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ បានរស់នៅជាមួយភាពសុខដុមរមនា គ្រប់ជាតិសាសន៍ គ្មានការរើសអើង និងទទួលបានសិទ្ធពេញលេញ ក្នុងការគោរពប្រតិបបត្តិជំនឿសាសនា និងទទួលបាននូវកិច្ចគាំពារសង្គមដ៍ទូលំទូលាយ និងស្មើរភាពគ្នា។

ជាចុងក្រោយលោកប្រធាន​គណៈកម្មការគណៈបក្សប្រជាជនកម្ពុជាខណ្ឌបឹងកេងកង លោកក៍បានលើកឡើងពី គ​ណៈបក្ស​ប្រជាជនកម្ពុជា​ដែល​តែងតែដឹង​សុខដឹងទុក្ខ ពីមន្ត្រីបក្សក៍ដូចជាប្រជាពលរដ្ឋ​គ្រប់កាលៈ​ទេ​ស​ជានិច្ច មិនដែលរត់ចោលប្រជាពលរដ្ឋឡើយ ហើយ​យើងមានថ្ងៃនេះក៍ដោយសារ​គណ​បក្ស​ប្រជា​ជន​កម្ពុ​ជា ដូចនេះយើងត្រូវជួយគ្នាយើងជាមុនសិន មុននិងជួយអ្នកដទៃ មន្ត្រីតាំងពីថ្នាក់ភូមិ សង្កាត់ និងខណ្ឌ បើមានការលំបាកផ្នែកជីវភាពត្រូវរាយការមកគណបក្សប្រជាជនកម្ពុជាខណ្ឌ យើងនិងជួយតាមលទ្ធភាព ពិសេសមន្ត្រីដែលមានទីលំនៅឆ្ងាយៗ។

គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំនោះផងដែរក៍បានលើកឡើងពីចំនួនអ្នកចូលរួមបុណ្យ៧មករា ដែលក្នុងខណ្ឌបឹងកេងកងសរុបទាំងអស់ចំនួន១១០០នាក់ មានកាន់ទង់ជាតិ និងគណបក្សប្រជាជនកម្ពុជា សម្លៀកបំពាក់សំរម្យ និងប្រធាន អនុប្រធានទាំងអស់ត្រូវប្រាប់សមាជិករបស់ខ្លួនកុំចាកចេញពីកន្លែងពិធីមុនកម្មវិធីចប់ឲ្យសោះ ព្រោះមិនយូទេកម្មវិធីនិងចប់ក្រោយបង្ហោះប៉េងប៉ោងប្រមាន១៥នាទី ឬ៣០នាទីតែប៉ុណ្ណោះ៕

Facebook Comments
Loading...