បន្ទាប់ពីចុះត្រជាក់មួយរយៈកន្លងមក សីតុណ្ហភាពកើនឡើងកម្ដៅវិញ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមករា នេះ

0
347

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសនៅថ្ងៃទី ០២ ខែមករា ឆ្នាំ២០២៤ នេះថា ប្រទេសកម្ពុជាបន្តទទួលឥទ្ធិពលខ្សោយពីសម្ពាធខ្ពស់នៅលើប្រទេសចិន ជាមួយនឹងខ្យល់មូសុងឦសានខ្សោយ ការបំរ៉ែបំរួលបែបនេះបានធ្វើឲ្យសីតុណ្ហភាពកើនឡើងកម្ដៅវិញ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមករា នេះ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យសីតុណ្ហភាពនៅកម្ពុជាមាន អប្បបរមាពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៤៕

 

Facebook Comments
Loading...