មនុស្សចំនួន ៤នាក់បានចូលសារភាព នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺករណីបាញ់បោះសេរីនៅចំការតែលើភ្នំគីរីរម្យ

0
392

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៥វិច្ឆិកា នេះមានមនុស្សចំនួន ៤នាក់ហើយបានចូលសារភាព នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ករណីបាញ់បោះសេរីនៅចំការតែលើភ្នំគីរីរម្យ ក្នុងផ្ទះលំហែររបស់បុគ្គលដ៏មានឥទ្ធិពលឈ្មោះ ឆាយ កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣។

មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ឲ្យដឹងថា មនុស្សចំនួន ០៤នាក់ បានចូលសារភាពនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីបាញ់បោះសេរីបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋនៅចំការតែលើភ្នំគីរីរម្យ កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣។ ហើយបន្ទាប់ពីសាកសួរចប់ នឹងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ប្រាប់វិទ្យុបាយ័នថា ពិតជាមានមនុស្សចំនួន ៤នាក់ បានចូលសារភាពមែននិងកំពុងសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។

ទាក់ទងករណីនេះ បន្ទាប់ពីក្រុមខ្មាន់កាំភ្លើងបាញ់បោះសេរី នៅផ្ទះលំហែរនៅលើខ្នងភ្នំគិរីរម្យរបស់បុគ្គលដ៏មានឥទ្ធិពលឈ្មោះ  ឆាយ  កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣  សមត្ថកិច្ចចំរុះបានចុះស្រាវជ្រាវ ដោយរកឃើញសំបកគ្រាប់កាំ ភ្លើងខ្លីវែងជាង២០០គ្រាប់៕

Facebook Comments
Loading...