សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍ភ្ញៀវទេសចរចិន ដែលជាមិត្តនិងបងប្អូនល្អរបស់យើង មកទស្សនាកម្ពុជា ឲ្យបានច្រើនជាពិសេសមកកាន់ខេត្តសៀមរាប

0
352

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ តម្លៃប្រមាណ ១,១០០លានដុល្លារអាមេរិក ដែលជាសមិទ្ធផលដ៏មហាសាលមួយទៀតនៅលើទឹកដីខេត្តសៀមរាប ហើយក៏ជាប៉ូលសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជាផ្នែកទេសចរណ៍ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តប្រកាសស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះភ្ញៀវទេសចរចិន ដែលជាមិត្ត និងបងប្អូនល្អរបស់កម្ពុជា សូមអញ្ចើញមកទស្សនាកម្ពុជា ឲ្យបានកាន់តែច្រើន ជាពិសេស មកកាន់ខេត្តសៀមរាបទឹកដីអង្គរ និងអាចធ្វើដំណើរតាមអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ។

Facebook Comments
Loading...