ភ្ញៀវម្នាក់ដល់កន្លែងស្ងាត់សុំម្ចាស់ឡានបត់ជើងតូច ឆ្លៀតតៃកុងចុះមុន ចុចឡុកបើករថយន្តបំណងស៊ីដាច់ តែប៉ូលិសត្រួតពិនិត្យចរាចរ ក៏ឃាត់ខ្លួនបាន

0
198

ខេត្តពោធិ៍សាត់ ៖ ដល់កន្លែងស្ងាត់សុំម្ចាស់ឡានបត់ជើងតូច ឆ្លៀតម្ចាស់ឡានចុះមុន បើករថយន្ត រត់ទៅដល់កន្លែងត្រួតពិនិត្យចរាចរ ក៏ឃាត់ខ្លួនបាន ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៥ និង៣៥នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ ១៦១-១៦២ ស្ថិតនៅភូមិត្រពាំងកន្ទួត ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ០១នាក់ ធ្វើសកម្មភាពលួចរថយន្ត ដោយបោកម្ចាស់រថយន្តថាសុំចុះបត់ជើងតូច ស្រាប់តែបុរសម្នាក់នោះមិនចុះនោមទេ បែរជាចុចឡុក រថយន្តរបស់ខ្លួនហើយបើករថយន្តចេញទៅបាត់ ម្ចាស់រថយន្តបានហៅម៉ូតូជិះតាម ទៅដល់ត្រង់ចណុចគោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ បានរាយការណ៍ជូនសមត្ថកិច្ចឲ្យជួយឃាត់រថយន្ត និងឃាត់ខ្លួនជនសង្ស័យតែម្តង។ បច្ចប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅនគរបាលប៉ុស្តិដើម្បីបញ្ជូនទៅថ្នាក់លើចាត់ការទៅតាមផ្លូវច្បាប់៕

Facebook Comments
Loading...