Google នឹងបង្កើតកុំព្យូទ័រយួរដៃនៅប្រទេសឥណ្ឌា ដែលធ្វើឱ្យប្រទេសមួយនេះក្លាយជាមូលដ្ឋានផលិតកម្មរបស់ពួកគេ

0
532

បរទេស ៖ ក្រុមហ៊ុន Alphabet Inc ដែលជាមេធំរបស់ Google នឹងចាប់ផ្តើមផលិតកុំព្យូទ័រយួរដៃម៉ាក Chromebook របស់ខ្លួននៅក្នុងប្រទេសឥណ្ឌា នាំឱ្យក្រុមហ៊ុននេះស្ថិតក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាពិភពលោក ដែលពង្រីកសង្វាក់ផលិតកម្មនៅក្នុងប្រទេសមានទីផ្សាររីកចម្រើនខ្លាំងមួយនេះ។

នាយកប្រតិបត្តិក្រុមហ៊ុន Alphabet លោក Sundar Pichai នៅថ្ងៃទី២ ខែតុលានេះ បានបញ្ជាក់នៅលើបណ្តាញសង្គម X ថា Google បាននឹងកំពុងចាប់ដៃគូជាមួយក្រុមហ៊ុន HP Inc ក្នុងការផលិតកុំព្យូទ័រយួរដៃម៉ាក Chromebooks នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ។

ផែនការនេះ នឹងជួយ Google ឱ្យបង្កើនការផ្គត់ផ្គង់នៅក្នុងប្រទេសឥណ្ឌា ក៏ដូចជាបង្កើនការប្រកួតប្រជែងកាន់តែមានប្រសិទ្ធភាពជាមួយប្រភេទកុំព្យូទ័រប្រើប្រាស់ Windows របស់ក្រុមហ៊ុនផ្សេងទៀត មានដូចជា Dell Technologies Inc. និង Asustek Computer Inc.។

ម្យ៉ាងវិញទៀត គម្រោងនេះ ក៏ជាជោគជ័យមួយផ្សេងទៀតសម្រាប់ផែនការលើកទឹកចិត្តរបស់លោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី ក្នុងការជំរុញឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សធ្វើឱ្យប្រទេសឥណ្ឌាក្លាយជាមូលដ្ឋានផលិតកម្មរបស់ពួកគេ។

Facebook Comments
Loading...