អាជ្ញាធរជាតិអប្សរា៖ មិនបានហាមឃាត់ចំពោះការថតរូបភាព ឬវីដេអូ ជាលក្ខណៈផ្ទាល់ខ្លួន ដើម្បីផ្សព្វផ្សាយនោះទេ

0
287

តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួន អាជ្ញាធរជាតិអប្សរាបានលើកឡើងថា ជាគោលការណ៍ អាជ្ញាធរជាតិអប្សរា មិនមានការហាមឃាត់ទេ ចំពោះការថតរូបភាព ឬវីដេអូ សម្រាប់ចងក្រងជាអនុស្សាវរីយ៍ផ្ទាល់ខ្លួន ឬលក្ខណៈទេសចរណ៏ ដើម្បីផ្សព្វផ្សាយសិល្បៈ និងវប្បធម៌ ឱ្យពិភពលោកបានស្គាល់ពីភាពទាក់ទាញ និងសម្បត្តិវប្បធម៌ដ៏អស្ចារ្យរបស់កម្ពុជានោះទេ។

ដោយឡែកក្នុងគោលបំណងបញ្ចៀសនូវកំហុសឆ្គងដោយអចេតនាកើតចេញពីការផ្សព្វផ្សាយ និងអាចធ្វើឲ្យប៉ះពាល់គុណតម្លៃនៃប្រាសាទបុរាណ មរតកមិនអាចកាត់ថ្លៃបានរបស់បុព្វបុរសខ្មែរ និងជាសម្បត្តិបេតិក ភណ្ឌពិភពលោក ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ តម្រូវឱ្យដាក់ពាក្យស្នើសុំមកអាជ្ញាធរជាតិអប្សរា ចំពោះគោល បំណងមួយចំនួន ដូចមានបញ្ជាក់ជូនខាង ក្រោម ដើម្បីអនុញ្ញាតឱ្យមន្ត្រីជំនាញ មាន លទ្ធភាពពិនិត្យជាមុន នូវទិដ្ឋភាពបច្ចេកទេសមួយចំនួន…..៕​

Facebook Comments
Loading...