រឿងចេញលិខិតបង្គាប់ការ ! ស្នងការក្រុងភ្នំពេញស្តីបន្ទោស និងឲ្យលោកដេ ម៉ៅ បញ្ឈប់ការចេញលិខិតបង្គាប់ការជាបន្ទាន់

0
259

ភ្នំពេញ បន្ទាប់ពីផ្ទុះរឿងអាស្រូវ និងភាពមិនប្រក្រតីមួយចំនួនរបស់លោក ដេ ម៉ៅ ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមន្ត្រីមួយចំនួន ពាក់ព័ន្ធរឿងចេញលិខិតបង្គាប់ការឲ្យមន្ត្រីនគរបាលចរាចរណ៍ណាដែលចង់បានគោលដៅ និងប៉ុស្តិ៍ល្អនោះ លោកដេ ម៉ៅ បានបញ្ជាក់ប្រាប់សារព័ត៌​មានថា រឿងចេញលិខិតបង្គាប់ការឲ្យមន្រ្តីទៅបម្រើការនោះ គឺស្របតាមបែបបទរដ្ឋបាល។

តាមរយៈបណ្ដាញព័ត៌មាន Fresh News កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកវរសេនីយ៍ទោ ដេ ម៉ៅ បានអះអាងថា លោកមិនបានទទួលលាភសក្ការៈពីមន្រ្តីណាម្នាក់ទេ រឿងចេញលិខិតបង្គាប់ការឲ្យមន្រ្តីទៅបម្រើការនោះ ពោលលោកធ្វើអ្វីមួយ គឺស្របតាមបែបបទរដ្ឋបាល។

ទាក់ទងករណីចេញលិខិតបង្គាប់ការនេះ បើតាមបើតាមប្រភពច្បាស់ការណ៍ពីមន្ត្រីដែលបានចូលរួមនៅក្នុងកិច្ចប្រជុំកាលពីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ កន្លងមកនេះ គឺលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានស្តីបន្ទោសខ្លាំងៗទៅលើលោក ដេ ម៉ៅ អតើមានសិទ្ធិចេញលិខិតបង្គាប់ការទេ។ ហើយការចេញលិខិតបង្គាប់ការ គឺមិនត្រឹមត្រូវ។ លោកស្នងការក៏បានអប់រំ ណែនាំលោកដេ ម៉ៅ ផងដែររឿងចេញលិខិតបង្គាប់ការនេះ។ លោកស្នងការក៏បានបញ្ជាជាបន្ទាន់ឲ្យលោកដេ ម៉ៅ បញ្ឈប់ាបន្ទាន់ការចេញលិខិតបង្គាប់ការមិនត្រឹមត្រូវ។ ដោយលោកស្នងការបានលើកឡើងថា ការចេញលិខិតបង្គាប់ការ គឺមានតែអគ្គស្នងការនគរបាលជាតិ ស្នងការនគរបាលរាជធានី ខេត្ត អគ្គនាយក ប្រធាននាយកដ្ឋាន អង្គភាពចំណុះមិនមានសិទ្ធិចេញលិខិតបង្គាប់ការទេ។

ប្រភពពីមន្ត្រីដដែលបានបន្តថា បើសិនជាករណីនេះ មិនត្រឹមត្រូវ សុំអគ្គស្នងការនគរបាលជាតិ ស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាពិនិត្យមើលករណីនេះផង ពីព្រោះវាជះឥទ្ធិពល និងជាគំរូមិនល្អក្នុងការអនុវត្តដឹកនាំក្នុងអង្គភាពមួយ។

គួរបញ្ជាក់ថា កិច្ចប្រជុំកាលពីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ គឺមានការចូលរួមពីស្នងការរងទទួលផែនចរាចរណ៍ ស្នងការរងទទួលផែនសាណ្តាប់ធ្នាប់ នាយ នាយរងការិយាល័យ និងអធិការនគរបាលខណ្ឌទាំង ១៤ ក្នុងរាជធានីភ្នំពេញ ព្រមទាំងអធិការងទទួលផែនចរាចរណ៍ផងដែរ ដែលបានចូលរួម នឹងបានដឹងលឺរឿងលោកស្នងការស្តីបន្ទោសលោក ដេ ម៉ៅ រឿងលិខិតបង្គាប់ការ៕

Facebook Comments
Loading...