ក្រសួងធនធានទឹកប្រកាសឱ្យពលរដ្ឋនៅតំបន់មាត់សមុទ្រ ត្រូវបង្កើនការប្រុងប្រយ័ត្ន ពីព្រោះនឹងមានខ្យល់បក់បោកខ្លាំងនៅលើផ្ទៃសមុទ្រ

0
440

ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសឱ្យពលរដ្ឋ និងអ្នកនេសាទដែលនៅតំបន់មាត់សមុទ្រ ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ដោយសារកម្ពុជានឹងមានខ្យល់បក់បោកខ្លាំងនៅលើផ្ទៃសមុទ្រ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែកញ្ញាខាងមុខនេះ។

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងធនធានទឹកនិងឧតុនិយម ថ្ងៃទី២៤ ខែកញ្ញានេះថា កម្ពុជា បានទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ស្ថិតក្នុងសមុទ្រចិនខាងត្បូង ដែលរំកិលចូលមកតំបន់ព្រំប្រទល់កម្ពុជា-ឡាវ រួចបន្តដំណើរពីកើតមកលិច ស្របជួរភ្នំដងរែក។ លក្ខណៈបែបនេះ នឹងធ្វើឱ្យតំបន់ខ្ពង់រាបភាគឦសាន ខ្ពង់រាបភាគខាងជើង និងតំបន់ទំនាបកណ្ដាលភាគពាយ័ព្យ អាចមានភ្លៀវធ្លាក់ពីបង្គួរទៅច្រើន ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។ ចំណែកឯតំបន់មាត់សមុទ្រ ក្រសួងបន្តថា អាចនឹងមានភ្លៀងធ្លាក់ក្នុងបង្កួរទៅច្រើន លាយឡំជាមួយខ្យល់កន្ត្រាក់ និងមានខ្យលបក់បោកខ្លាំង រលកខ្ពស់ៗនៅលើផ្ទៃសមុទ្រផងដែរ។

Facebook Comments
Loading...