តៃវ៉ាន់ចោទប្រកាន់ឪពុកកូនពីរនាក់ ជុំវិញការស៊ើបការណ៍សម្ងាត់ឱ្យរដ្ឋចិន

0
376

រដ្ឋអាជ្ញាតៃវ៉ាន់បាននិយាយថា បុរសអ្នកជំនួញតៃវ៉ាន់ម្នាក់ និងកូនប្រុស រងការចោទប្រកាន់ពីបទជួលទាហានពីរនាក់ ឱ្យជួយខ្លួនក្នុងការប្រមូលព័ត៌មានសម្ងាត់ឱ្យរដ្ឋចិន អំពីសមយុទ្ធយោធាដ៏ធំបំផុតរបស់កោះតៃវ៉ាន់។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។

ការិយាល័យរដ្ឋអាជ្ញាជាន់ខ្ពស់តៃវ៉ាន់ប្រចាំក្រុង Tainan បានឱ្យដឹងថា បន្ទាប់ពីផ្លាស់ទៅនៅខេត្ត Fujian ភាគអាគ្នេយ៍នៃប្រទេសចិនក្នុងឆ្នាំ ២០១៥ ដើម្បីធ្វើការរកស៊ី បុរសជាប់ចោទដែលមានត្រកូលឈ្មោះ Huang និងកូនប្រុសរបស់លោក ត្រូវបានមន្ត្រីចិនទាក់ទងដើម្បីឱ្យ «ប្រមូលឯកសារការពារជាតិសម្ងាត់» របស់តៃវ៉ាន់។

រដ្ឋអាជ្ញាបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយកាលពីល្ងាចថ្ងៃទី៧ ខែសីហា ថា៖ «អ្នកទាំង២ មានចេតនាបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ និងរួមគ្នាបង្កើតបណ្តាញនៅតៃវ៉ាន់ ដើម្បីទាក់ទាញ និងស្រូបយកទាហានសកម្ម»។ ប្រភព៖ Taiwan father-son duo and two soldiers charged over China spying

Facebook Comments
Loading...