លោក ចូ បៃដិន គ្រោងធ្វើដំណើរទស្សនកិច្ចទៅកាន់វៀតណាម ណៈពេលដែលប្រទេសទាំងពីរមានការព្រួយបារម្ភអំពីការកើនឡើងឥទ្ធិពលរបស់ចិននៅក្នុងតំបន់

0
336

បរទេស ៖ មេដឹកនាំអាមេរិកគ្រោងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមនាពេលឆាប់ៗនេះ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងហាណូយ។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយនៅថ្ងៃអង្គារនេះថា លោកនឹងធ្វើដំណើរទៅកាន់ប្រទេសវៀតណាមក្នុងពេលដ៏ខ្លីខាងមុខ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយទីក្រុងហាណូយ ខណៈដែលទីក្រុងវ៉ាស៊ីនតោនស្វែងរកការប្រឆាំងនឹងឥទ្ធិពលរបស់ចិននៅក្នុងតំបន់។

លោក បៃដិន បាននិយាយក្នុងអំឡុងពេលថ្លែងសុន្ទរកថានៅឯទីក្រុង New Mexico ថា ខ្ញុំនឹងទៅប្រទេសវៀតណាមក្នុងពេលឆាប់ៗនេះ ដោយសារវៀតណាមចង់ផ្លាស់ប្តូរទំនាក់ទំនងរបស់យើង និងក្លាយជាដៃគូ។ សហរដ្ឋអាមេរិក និងវៀតណាមមានទំនាក់ទំនងពាណិជ្ជកម្មជិតស្និទ្ធកាន់តែខ្លាំងឡើង ខណៈពេលដែលប្រទេសទាំងពីរមានការព្រួយបារម្ភអំពីការកើនឡើងឥទ្ធិពលរបស់ចិននៅក្នុងតំបន់។ ប្រភព៖ AFP

Facebook Comments
Loading...