អបអរខួប១៥ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៣)

0
420

ភ្នំពេញ ៖ នាថ្ងៃទី១៥ខែមិថុនា ឆ្នាំ១៩៦២ តុលាការអន្តរជាតិក្រុងឡាអេ បានកាត់ក្ដីឱ្យខ្មែរឈ្នះថៃ លើរឿងក្ដីប្រសាទព្រះវិហារ ហើយប្រាសាទដ៏ពិសិដ្ឋមួយនេះ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងកិច្ចប្រជុំទី៣២ របស់គណៈកម្មាធិការ បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា។

យើងទាំងអស់គ្នាជាកូនខ្មែរ សូមចងចាំនិងដឹងគុណជានិច្ចនូវព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលព្រះអង្គបានបំពេញព្រះរាជកិច្ចទាមទារយុត្តិធម៌ នៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ដែលបានកាត់ក្តីឱ្យកម្ពុជាយើងឈ្នះប្រទេសថៃក្នុងការគ្រប់គ្រងប្រាសាទព្រះវិហារ រួមទាំងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការថែរក្សា ការពារសម្បត្តិវប្បធម៌ជាតិដ៏មានតម្លៃនេះបន្តដល់កូនចៅជំនាន់ក្រោយ ក្នុងបុព្វហេតុលើកតម្កើងនូវតម្លៃមរតកវប្បធម៌ជាតិ ក៏ដូចជាការការពារអធិបតយ្យភាពជាតិឱ្យបានគង់វង្ស។

Facebook Comments
Loading...