បារាំងដាក់ពង្រាយអង្គភាពប្រឆាំងភេរវកម្ម ប្រឆាំងនឹងកុបកម្ម ខណៈដែលការតវ៉ានៅតែបន្តធ្វើ

0
337

បរទេស ៖ បារាំងដាក់ពង្រាយអង្គភាពប្រឆាំងភេរវកម្ម ប្រឆាំងនឹងកុបកម្ម ហើយបម្រាមគោចរត្រូវបានប្រកាសនៅក្នុងទីក្រុងមួយចំនួនរបស់បារាំង ខណៈដែលការតវ៉ាជុំវិញការស្លាប់បុរសម្នាក់ ដោយសារការបាញ់ប្រហាររបស់ប៉ូលីស នៅតែបន្តធ្វើ។

រដ្ឋាភិបាលបារាំងបានដាក់ពង្រាយប៉ូលីស និងអាវុធហត្ថជាង៤ម៉ឺននាក់ នៅទូទាំងប្រទេសកាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះរួមទាំងអង្គភាពប្រឆាំងភេរវនិយម និងយុទ្ធសាស្ត្របន្ទាប់ពីក្រុមកុបកម្មបានខឹងសម្បារចំពោះការស្លាប់របស់អ្នកបើកបរ ចែកចាយ ភីហ្សា អាយុ១៧ឆ្នាំម្នាក់ បានដុតធនាគារ និងវាយប្រហារពន្ធនាគារ។

ក្រសួងមហាផ្ទៃបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយបារាំងថា ទីក្រុងប៉ារីស និងតំបន់ជាយក្រុងខាងក្នុងត្រូវបានពង្រឹងដោយមានមន្ត្រីចំនួន ៥០០០ នាក់បន្ថែមទៀត។ សមាជិកនៃក្រុមអន្តរាគមន៍កងរាជអាវុធហត្ថជាតិ (GIGN) កងពលតូចស៊ើបអង្កេត និងអន្តរាគមន៍ (BRI) និងអង្គភាពបច្ចេកទេសអន្តរាគមន៍ជំនួយការទប់ស្កាត់ (RAID) ត្រូវបានគេប្រទះឃើញនៅទីក្រុង Nanterre ជាកន្លែងដែលកុប្បកម្មបានចាប់ផ្តើមដំបូង។ ប្រភពពី RT

Facebook Comments
Loading...