នៅថ្ងៃទី០១ ខែកក្កដា ខាងមុខនេះរដ្ឋបាលរាជធានីភ្នំពេញ នឹងផ្អាកជាបណ្ដោះអាសន្នកំពង់ចម្លងជ្រោយចង្វារភ្នំពេញ និងកំពង់ចម្លងអរិយក្សតភ្នំពេញ

0
342

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបាន ជ្រាបថា គណបក្សប្រជាជនកម្ពុជានឹងរៀបចំពិធីមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០៦:០០នាទីព្រឹក នៅទីធ្លាមុខសាលមហោស្រពកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណជាង ៧ម៉ឺននាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

ក្នុងអំឡុងពេល នៃការប្រារព្ធពិធីខាងលើនេះ នៅតំបន់មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ កោះ ពេជ និងតំបន់ជុំវិញអាចមានចរាចរមមាញឹកជាខ្លាំង ដោយសារមធ្យោបាយធ្វើ ដំណើររបស់ សមាជិក សមាជិកា ដែលអញ្ជើញចូលរួម ដូចនេះសូមបងប្អូនប្រជាពលរដ្ឋទាំងឡាយណាដែលពុំមាន ការងារចាំបាច់ពុំគួរធ្វើដំណើរជុំវិញទីតាំងប្រារព្ធពិធីឡើយ។

Facebook Comments
Loading...