សង្ឃឹមលើលោក ឃួង ស្រេង និងលោក ស ថេត ហើយ ក្រោយអាជ្ញាធរមានសមត្ថកិច្ចខណ្ឌសែនសុខ មិនបង្ក្រាបល្បែងជល់មាន់តាមអនឡាញមួយកន្លែងរបស់អា បិន ជនជាតិវៀតណាម នៅភូមិសែនសុខ៣

0
786

ភ្នំពេញ ៖ ប្រជាពលរដ្ឋ បានមានការងឿងឆ្ងល់ និងត្រេះរិះបញ្ចេញជាមតិយោបល់ ថាមានតែសង្ឃឹមជឿជាក់លើលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ តែប៉ុណ្ណោះ ដែលអាចចាត់វិធានការលើរឿងមួយនេះបាន (បង្ក្រាបល្បែងស៉ីសងជល់មាន់តាមអនឡាញរបស់អាបិនជនជាតិវៀតណាម) ក្រោយពីមានសារព័ត៌មានក្នុងស្រុក បានចេញផ្សាយជាបន្តបន្ទាប់ ដើម្បីដាក់ជាសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចខណ្ឌសែនសុខ និងមន្ត្រីពាក់ព័ន្ធ ឲ្យជួយបង្ក្រាបទប់ស្កាត់ចំពោះការបើកដោយចំហរទទួលភ្ញៀវរាល់ថ្ងៃនូវបនល្បែងស៉ីសងជល់មាន់តាមអនឡាញគ្មានច្បាប់ទម្លាប់មួយកន្លែងយ៉ាងណាក៏ដោយ (ក៏អាជ្ញាធរមានសមត្ថកិច្ចខណ្ឌ និងមន្ត្រីពាក់ព័ន្ធមិនខ្ចីយកភ្នែកមើល ឫទប់ស្កាត់ និងឈានដល់ការបង្ក្រាបបិទចោលទាំងស្រុងឡើយ) បើគិតត្រឹមថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣នេះ ដែលមានទីតាំងស្ថិតនៅខាងមុខបេនឡានក្រុង លើខ្នងប្រឡាយខាងលិចជាប់ផ្លូវបេតុភូមិសែនសុខទី៣ សង្កាត់ឃ្មូញ ខណ្ឌសែនសុខ។

សូមជម្រាបថា ទីតាំងបនល្បែងជល់មាន់តាមអនឡាញគ្មានច្បាប់ទម្លាប់មួយកន្លែងខាងលើនេះ ត្រូវបានគេស្គាល់យ៉ាងច្បាស់ ថាជាទីតាំងរបស់អា បិន ជនជាតិវៀតណាម (ហៅ១៨) ដែលបានលួចបើកដំណើរការទទួលភ្ញៀវយ៉ាងរលូនដោយចំហរ និងគ្មានខ្លាចញញើតអាជ្ញាធរមានសមត្ថកិច្ចខណ្ឌសែនសុខ ឫមន្ត្រីពាក់ព័ន្ធនោះទេ សង្ស័យអាជ្ញាធរមានសមត្ថកិច្ច ដឹងហើយឃើញហើយ (តែធ្វើមិនដឹងនិងមើលមិនឃើញ) ដោយសុខចិត្តអនុវត្តផ្ទុយនិងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោយពីមានសំណូមពរយ៉ាងទទូចពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងមានការផ្សព្វផ្សាយរិះគន់ក្នុងន័យស្ថាបនាជាបន្តបន្ទាប់ពីបណ្ដាញសារព័ត៍មានឲ្យជួយចាត់វិធានការបង្ក្រាបបិទចោលទាំងស្រុង ដើម្បីចូលរួមទប់ស្កាត់នូវរាល់បទល្មើសចោរកម្មផ្សេងៗ ដូចជាអំពើ លួច ឆក់ ប្លន់។ល។

បើតាមប្រជាពលរដ្ឋ បានចោទជាសំណួរ ថាតើលោកអភិបាលខណ្ឌសែនសុខ ម៉ូវ ម៉ានិត, លោកអធិការខណ្ឌ ហួ ម៉េងវ៉ាង, លោកចៅសង្កាត់ឃ្មួញ សួង ម៉ុក, លោកនាយប៉ុស្ដិ៍ឃ្មួញ ង៉ាត់ សុភា, និងមេភូមិសែនសុខទី៣ ទៅណាបាត់អស់ហើយ? (ហេតុអ្វីមិនបង្ក្រាប) ឬមូយរងចាំបទបញ្ជាសិន ពីសំណាក់លោក ឃួង ស្រេង និងលោកឧត្តមសេនីយ៍ឯក ស ថេត ឬមួយក៏ក្រាញអំណាចរបស់ម្ចាស់ទីតាំងបនល្បែងខុសច្បាប់ អាបិន ជនជាតិវៀតណាម ហៅ១៨?

ទោះបីជាយ៉ាងណា ពាក់ព័ន្ធនិងការលើកឡើងចោទសួរពីសំណាក់បងប្អូនប្រជាពលរដ្ឋ អំពីការបណ្ដែតបណ្ដោយឲ្យកើតមាននូវបនល្បែងស៊ីសងខុសច្បាប់ (ជល់មាន់តាមអនឡាញ) របស់អា បិន ជនជាតិវៀតណាម (ហៅ១៨) ដែលមានទីតាំងស្ថិតនៅខាងមុខបេនឡានក្រុង លើខ្នងប្រឡាយខាងលិចជាប់ផ្លូវបេតុភូមិសែនសុខទី៣ សង្កាត់ឃ្មូញ ខណ្ឌសែនសុខ និងជាដើមចមបង្កឲ្យកើតមាននូវបទល្មើសចោរកម្ម លួច ឆក់ ប្លន់ផ្សេងៗកើតមានឡើងជាហូហែរ ដោយគ្មានការទប់ស្កាត់ ស្មើនិងការអនុវត្តផ្ទុយនិងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នេះអង្គភាពសារព័ត៍មាន CSN News បានព្យាយាមខលទូរសព្ទសាកសួរ ដើម្បីសុំការបកស្រាយបំភ្លឺដែរ ក្នុងការឈានដល់ការបង្រាបបិទចោលទាំងស្រុង ពីលោកវរសេនីយ៍ឯក ហួ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ តែទួរសព្ទចូលគ្មានអ្នកលើកនោះឡើយ។ ជាមួយគ្នានេះ គេហទំព័រយើងរងចាំមើល ថាតើអជ្ញាធរមានសមត្ថកិច្ចខណ្ឌសែនសុខ និងពាក់ព័ន្ធ និងចាត់វិធានការបែបណាទៅវិញ? ឫបណ្ដែតបណ្ណោយឲ្យកើតមាននូវបនល្បែងជល់មាន់តាមអនឡាញនេះបន្តទៅទៀត? ហើយគេហទំព័រ CSN News យើងរងចាំការបកស្រាយជានិច្ចពីភាគីពាក់ព័ន្ធគ្រប់ម៉ោងធ្វើការ៕

Facebook Comments
Loading...