បណ្ឌិត ហ៊ុន ម៉ាណែត ! ដើម្បីបន្តនូវបុព្វហេតុដ៏ត្រឹមត្រូវ និងបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់បក្ស, ក្នុងនាមជាយុវជនបក្ស និងជាសកម្មជន យើងមានភារកិច្ចសំខាន់៣

0
351

ភ្នំពេញ ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដើម្បីបន្តនូវបុព្វហេតុដ៏ត្រឹមត្រូវ និងបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់បក្ស, ក្នុងនាមជាយុវជនបក្ស និងជាសកម្មជន យើងមានភារកិច្ចសំខាន់ ៣ គឺ៖ ទី១. ថែរក្សាឱ្យបាននូវរាល់សមិទ្ធផលវិជ្ជមានដែលយុវជនជំនាន់រៀមច្បងបានកសាងឡើង និងបន្សល់ទុកឱ្យ, ទី២. ពង្រីកសមិទ្ធផលវិជ្ជមានបន្ថែមទៀតឱ្យកាន់តែល្អប្រសើរ និង ទី៣. រួមគ្នាកសាងមូលដ្ឋានឱ្យបានរឹងមាំ ដើម្បីផ្ទេរទៅឱ្យយុវជនជំនាន់ក្រោយៗទៀត។

ឯកឧត្តមបណ្ឌិតបន្តថា ដើម្បីទទួលបានការគាំទ្ររបស់ប្រជាពលរដ្ឋ គណបក្សដាក់ចេញនូវគោលនយោបាយបម្រើប្រជាពលរដ្ឋ ហើយគោលនយោបាយនេះ នឹងក្លាយទៅជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងករណីដែលគណបក្សទទួលបានជោគជ័យនៅក្នុងការបោះឆ្នោត។ ក្នុងន័យនេះ,គណបក្ស ជាយន្តការដែលប្រជាពលរដ្ឋប្រើប្រាស់ដើម្បីសម្រេចនូវបំណងប្រាថ្នារបស់ខ្លួន គឺការរស់នៅប្រកបដោយសេចក្តីសុខ និងការអភិវឌ្ឍ ទាំងចំពោះប្រជាពលរដ្ឋជាបុគ្គលម្នាក់ៗ, សង្គមគ្រួសារ និងប្រទេសជាតិទាំងមូល។ ការថ្លែងបែបនេះក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសាស្រ្តាចារ្យ នៃគ្រឹះស្ថានឧត្តមសិក្សាសាធារណៈក្នុងរាជធានីភ្នំពេញ នៅស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា វិមាន ៧ មករា (ថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៣)៕

Facebook Comments
Loading...