ឯកឧត្តម អ៊ិត សំហេង ! ក្រុមការងារចុះជួយសង្កាត់ ភូមិ ត្រូវចុះឲ្យដល់ខ្នងផ្ទះដើម្បីចែកប័ណ្ណព័ត៏មានអ្នកបោះឆ្នោតជូនដល់ប្រជាពលរដ្ឋ

0
383

ភ្នំពេញ ៖ លើកឡើងក្នុងកិច្ចប្រជុំក្រុមការងារចុះជួយខណ្ឌបឹងកេងកង នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ិត សំហេង ប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌបឹងកេងកង បានមានប្រសាសន៍ថា ក្រុមការងារចុះជួយសង្កាត់ ភូមិ ត្រូវចុះឲ្យដល់ខ្នងផ្ទះដើម្បីចែកប័ណ្ណព័ត៏មានអ្នកបោះឆ្នោតជូនដល់ប្រជាពលរដ្ឋ និងជម្រាបពួកគាត់ឲ្យនាំគ្នាទៅបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះឲ្យបានគ្រប់ៗគ្នា។

ឯកឧត្តម អ៊ិត សំហេង បន្តថា ក្នុងការចុះជួយប្រជាពលរដ្ឋនេះផងដែរយើងត្រូវឆ្លើយតបពីការញុះញង់ដេកផ្ទះឈ្នះឯង ហើយត្រូវបកស្រាយប្រាប់ពួកគាត់ឲ្យបានយល់អំពីការទៅបោះឆ្នោត ព្រោះ៥ឆ្នាំមានម្តងប៉ុណ្ណោះ។ ក្នុងនាមប្រជាពលរដ្ឋល្អយើងត្រូវចូលរួមទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។ ការអញ្ជើញទៅបោះឆ្នោត គឺការចូលរួមគាំទ្រដំណើរការប្រជាធិបតេយ្យ និងលើកតម្កើងការអនុវត្តសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយរបស់ប្រជាជនកម្ពុជា។

ឯកឧត្តម អ៊ិត សំហេង បញ្ជាក់ថា ក្នុងរយៈកាលកន្លងមកនេះ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលនៅតែបន្តទទួលបានការគាំទ្រ និងជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ ហើយបានបន្តដឹកនាំរាជរដ្ឋាភិបាលក្នុងបេសកកម្មបម្រើជាតិ និងប្រជាជនដោយសម្រេចបាននូវវឌ្ឍនភាពសង្គម និងភាពសុខដុមរមនាក្រោមម្លប់នៃសន្តិភាព ហើយក្រុមការងារកុំឲ្យការគាំទ្រ និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋនេះមានការថមថយឲ្យសោះ។

ឯកឧត្តមបន្ថែមថា សន្តិភាព ពិតជាមានតម្លៃខ្លាំងណាស់សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា ហើយយើងបន្តពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានកាន់តែរឹងមាំ ដោយចាត់គ្រប់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីទប់ស្កាត់ឧបាយកលដែលប៉ុនប៉ងធ្វើឱ្យរាំងស្ទះដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ និង ដំណើរការបោះឆ្នោតនៅកម្ពុជា ហើយសូមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ អោយបានគ្រប់ៗគ្នា ដើម្បីធានាការពារសន្តិភាព និងមានការអភិវឌ្ឍន៍ស្ថិតស្ថេរយូរអង្វែង៕

Facebook Comments
Loading...