ភ្នំពេញ ៖ មានជនសង្ស័យ៤នាក់ប្រដាប់ដោយកាំភ្លើង ២ដើម ចូលប្លន់ អ្នកលក់មាសដែលកំពុងធ្វើដំណើរចេញពីផ្ទះ បំណងទៅបើកតូបលក់ សរុបតម្លៃប្រមាណ ជិត20មុឺនដុល្លារអាមេរិក រួចរត់គេចខ្លួនបានសម្រេច នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ ស្ថិតនៅផ្លូវបេតុង ខាងក្រោយផ្សារស្ទឹងមានជ័យចាស់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ខណៈពេលនេះដែរកម្លាំងសមត្ថកិច្ចជាច្រេីនបានកំពុងចុះដល់កន្លែងកេីតហេតុដេីម្បីសួរនាំទៅលេីជនរងគ្រោះ និងស្រាវជ្រាវមុខសញ្ញាតាមចាប់ជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់៕
Facebook Comments
Loading...