អាជ្ញាធរខណ្ឌបឹងកេងកង បង្កើនការយកទុកដាក់ លើសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីទទួលព្រឹត្តិការសំខាន់ៗ៣ដែលនឹងមកដល់នាពេលឆាប់ៗនេះ

0
346

ភ្នំពេញ ៖ អាជ្ញាធរខណ្ឌបឹងកេងកង បានបង្កើនការយកទុកដាក់ត្រៀមលក្ខណៈក្នុងការរៀបចំសន្តិសុខសណ្តាប់ ធ្នាប់ របៀបរយសាធារណៈឲ្យបានល្អប្រសើរ ដើម្បីទទួលស្វាគមន៍ព្រឹត្តិការណ៍សំខាន់ៗ៣ ក្នុងនោះមានពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលនៅចុខែមេសា កីឡាករកីឡាការិនី ពីតំបន់អាស៊ាន នឹងមកដល់រាជធានីភ្នំពេញ ។បន្ទាប់ទៀតគឺ ការបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រអណត្តិទី៧ ដែលរៀបចំឡើងនៅក្នុងខែកក្កដា ។ ដូចនេះ អាជ្ញាធរខណ្ឌ សង្កាត់ រហូតដល់ ភូមិ នៃខណ្ឌបឹងកេងកងទាំងមូល បានយកចិត្តទុកដាក់យ៉ាងខ្លាំង លើបញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់របៀបរៀប រយសាធា រណៈ អនាម័យ បរិស្ថានក្នុងមូលដ្ឋាន   ដើម្បីទទួលស្វាគមន៍ ព្រឹត្តិការទាំង៣ឲ្យបានល្អប្រសើរ។ ទាំងនេះជាប្រសាសន៍ របស់ លោក សុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌបឹងកេងកង ក្នុងកិច្ចប្រជុំក្រុមប្រឹក្សា ខណ្ឌបឹងកេងកង លើកទី៤៦ អណត្តិទី៣ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ។

លោក អភិបានខណ្ឌ បានលើកឡើងថា យើងទាំងអស់គ្នាបាននិងកំពុងចូលរួមជាមួយរាជរដ្ឋាភិបាល ប្តេជ្ញាចិត្តខ្ពស់ក្នុងការត្រៀមរៀបចំគ្រប់ផែនការសកម្មភាពទាំងអស់ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីជំរុញឱ្យ ព្រឹត្តិការណ៍ សំខាន់ៗទាំង៣ ពិសេសព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឲ្យទទួលបានជោគជ័យដ៏ធំធេងជូនជាតិ ដែល វាជាកំណត់ត្រា ប្រវត្តិសាស្ត្ររបស់ អាស៊ាន។

លោក សុខ សម្បត្តិ មានប្រសាសន៍ថា ក្នុងការរៀបចំ សណ្តាប់ធ្នាប់ សន្តិសុខក្នុងមូលដ្ឋាននេះ កម្លាំងរបស់យើង បានយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ ដោយបានកំណត់គោលដៅកន្លែង ដែលអាចមានបញ្ហារួចហើយ ពិសេសដីឡូត៍ដែលទុកចោលទំនេរ បានផ្សព្វផ្សាយឲ្យម្ចាស់សំអាត កាប់ឆ្ការព្រៃឲ្យអស់ ព្រោះទីតាំងបែបនេះគឺជាការផ្ដល់ជំរកឲ្យក្មេងហិតកាវ និងសេពគ្រឿងញៀនជាដើម។

លោកអភិបាលខណ្ឌ បានលើកឡើងថា ក្នុងឱកាសបុណ្យ ចូលឆ្នាំខ្មែរ មកដល់ បងប្អូនប្រជាពលរដ្ឋ នឹងត្រូវធ្វើដំណើរ ទៅកាន់ស្រុកកំណើត ឬទៅទីអារាមនានា ដើម្បីធ្វើបុណ្យទាន និងជួបជុំបងប្អូន ក្រុមគ្រួសារ។ ដូចនេះ អាជ្ញាធរ ត្រូវការយកចិត្តទុកដាក់ ថែរក្សាសន្ដិសុខសុវត្ថិភាព ក្នុងមូលដ្ឋាន ដោយចាត់ចែងកម្លាំង យាមកាម ប្រចាំការ កម្លាំងល្បាតនិងឈរជើងតាមគោល តាមទីប្រជុំជន ទីសប្បាយភាព នានា និង តាមវត្តអារាម   ដើម្បីការពារសន្តិសុខ សុវត្ថិភាព ជូនពួកគាត់ ។ ជាមួយនេះសង្កាត់ ភូមិ ត្រូវណែនាំ ប្រជាពលរដ្ឋរៀបចំផ្ទះសម្បែងទង់ជាតិទង់ជា្វលា តាមគេហដ្ឋាន បោសច្រាស ឲ្យបានស្អាតបាតនិងតុបតែងភ្លើង ផ្កាភ្ញី ដើម្បីចូលរួមអបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិដ៍ធំមួយនេះ។

ចំណែកលោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកងបានទទួលស្គាល់ថា កន្លងមកនេះ រដ្ឋបាលខណ្ឌ និងបណ្ដា អង្គភាពពាក់ព័ន្ធទាំងអស់ បានយកចិត្តទុកដាក់ រួមសហការគ្នា ការពារសន្តិសុខ សុវត្ថិភាព របៀបរៀបរយសាធារណៈ ជូនប្រជាពលរដ្ឋ ទទួលបានលទ្ធផលល្អ។ តែទោះជាយ៉ាងនេះក្ដី ជាបន្ដសូមលើកម្ពស់ស្មារតីប្រុងប្រយ័ត្នបន្ថែមទៀតមិនអាចធ្វេសប្រហែសបានឡើយ។ ជាមួយនេះត្រូវយកចិត្តទុកដាក់ ផ្សព្វ ផ្សាយជូនប្រជាពលរដ្ឋពីការបង្ការនិងទប់ស្កាត់ គ្រោះអគ្គីភ័យដែលនិងអាចកើតឡើងជាយថាហេតុ ដោយសាររដូវនេះជារដូវក្ដៅ ដូចនេះបើយើងខ្វះការប្រុងប្រយ័ត្ន គ្រោះអគ្គីភ័យ នឹងអាចកើតមានឡើងគ្រប់ពេលវេលា៕

Facebook Comments
Loading...