យើងជាសមាជិកបក្សត្រូវរួបរួមសាមគ្គីគ្នា និងត្រូវពង្រីកសមា​ជិកបក្ស ដែលមានឈ្មោះបោះឆ្នោតឲ្យបានច្រើនបន្ថែមទៀត

0
296

ភ្នំពេញ ៖ លើកឡើងក្នុងពិធីសំណេះសំណាលជាមួយគ្រួរសាបក្ស នៃសង្កាត់ទំនុបទឹកនាថ្ងៃទី៣១មីនានេះ លោកសុខ សម្បត្តិ ប្រធានគណកម្មាធិការគណបក្សខណ្ឌបឹងកេងកង បានមានប្រសាសន៍ថា យើងជាសមាជិកបក្សត្រូវរួបរួមសាមគ្គីគ្នា ការពារ​សមិទ្ធិ​ផល​​ទាំង​ឡាយរបស់​គណៈបក្សប្រជាជន ឲ្យបានស្ថិត​ស្ថេរ​គង់វង្ស ហើយត្រូវពង្រីកសមា​ជិកបក្ស ដែលមានឈ្មោះបោះឆ្នោតឲ្យបានច្រើនបន្ថែមទៀត រួចនាំគ្នាទៅបោះឆ្នោត​ជូនគណៈ​បក្សប្រជា​ជន​ឲ្យបានគ្រប់គ្នា ដើម្បីប្រទេសជាតិមានការអភិវឌ្ឍន៍។

ក្នុងពិធីសំណេះសំណាលនោះផងដែរលោកលោកសុខ សម្បត្តិ ក៍បានលើកឡើងកោតសរសើអំពីការយកចិត្តទុក្ខដាក់របស់គណបក្សមូលដ្ឋានសង្កាត់ ក៏ដូចសាខាបក្សភូមិក្នុងការគ្រប់គ្រងសភាពការ ការចិញ្ចឹមចលនាក្នុងមូលដ្ឋាន ពិសេសការងារពង្រឹងពង្រីកសមាជិកបក្ស។ ហើយលោកប្រធានក៏បានផ្តាំផ្ញើរ អោយគណបក្សសង្កាត់បន្តយកចិត្តទុក្ខដាក់ គ្រប់គ្រងសមាជិកបក្សអោយបានទាំងបរិមាណ និងគុណភាព និងបន្តតាមដានសកម្មជនគណបក្សផ្សេងៗពីសកម្មភាពដែលពួកគេបានធ្វើ និងធ្វើរបាយការណ៍ជូនគណបក្សខណ្ឌដើម្បីមានវិធានការទាន់ពេលវេលា។

លោកបន្តថា គ​ណៈ​បក្ស​ប្រជាជនកម្ពុជា​ដែល​តែងតែដឹង​សុខដឹងទុក្ខ ពីមន្ត្រីបក្សក៍ដូចជាប្រជាពលរដ្ឋ​គ្រប់កាលៈ​ទេ​ស​ជានិច្ច មិនដែលរត់ចោលប្រជាពលរដ្ឋឡើយ ហើយ​យើងមានថ្ងៃនេះក៍ដោយសារ​គណ​បក្ស​ប្រជា​ជន​កម្ពុ​ជា​ ​ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លា​ស​វៃ​ប្រកប​ដោយ​គតិ​បណ្ឌិ​ត​របស់​ ​ស​ម្តេ​ច​អគ្គ​មហា​សេនា​ប​តី​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុ​ជា​។​

លោកបន្ថែមថា បើចង់ឲ្យគណៈបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសតទៅមុខទៀត យើ​ង​ទាំង​អស់​គ្នា​ត្រូវ​ជម្រុញនិងគ្រប់គ្រងមន្ត្រី និងសមាជិកបក្ស គៀងគរបន្ថែមទៀតអ្នក​ដែលមិន​ទាន់​បាន​ចូល​ជាសមាជិកបក្ស​ តាំងពីថ្នាក់ក្រោមរហូតដល់លើ ឲ្យមកចូលរួមទាំង​អស់គ្នាដើម្បី​បោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជា ដើម្បីទទួលបានសម្លេងឆ្នោតលើសលប់នាថ្ងៃទី២៣កក្កដាខាងមុខនេះ។

ជាចុងក្រោយលោកប្រធាន​គណៈកម្មការគណៈបក្សប្រជាជនកម្ពុជាខណ្ឌបឹងកេងកង ក៏​បាន​ជំរុញ​ឱ្យ​មន្ដ្រី​ទាំងអស់ ជាពិសេស​សគណៈកម្មាធិការបក្ស សាខាបក្ស អនុសាខាបក្ស និងប្រ​ធាន​ក្រុម​បក្ស ក្នុងសង្កាត់ទំនប់ទឹកយើងនេះ ត្រូវខិត​ខំបំពេញកា​រងារ ទៅតាម​តួនា​ទី​រៀង​ៗ​ខ្លួន ដើ​​ម្បី​​បម្រើ សំណូមពរ និងសេចក្ដីត្រូវការ​ជូនប្រ​ជាពលរដ្ឋ ពិសេស​នៅពេលប្រជាពលរដ្ឋជួប​ការ​លំបាកតែម្តង​ ដើម្បីឲ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ ជឿលើគណៈបក្សប្រជាជនកម្ពុជា ហើយ​បោះឆ្នោតជូនគណៈបក្ស ដើម្បីមាន​សុខ​សន្តិ​ភាព​ ​ស្ថិរ​ភាព​ ​និង​មាន​ការ​អភិវឌ្ឍ​រីក​ចំ​រើ​ន​លើ​គ្រប់​វិ​ស័​យដូចសម័យបច្ចប្បន្ននេះ។

គួបញ្ជាក់ថា ក្នុងឱកាសនោះដែរលោកប្រធានគណៈកម្មាធិការគណបក្សខណ្ឌបឹងកេងកង ក៍បានឧបត្ថម្ភថវិកា៖-ថវិកាចំនួន ៥០០.០០០ រៀល និងអង្ករ ៥០០ គីឡូក្រាម ជូនគណបក្សសង្កាត់ និង-ថវិកាចំនួន ៥០.០០០ រៀល ជូនប្រធានភូមិទាំង៤ សរុប ២៥០,០០០ រៀល ព្រមទាំង-ថវិកាចំនួន ៣០.០០០ រៀល ជូនអនុប្រធានភូមិទាំង៤ សរុប ១២០,០០០ រៀល និងថវិកាចំនួន ២០.០០០រៀល ជូនសមាជិកភូមិទាំង៤ សរុប ៨០.០០០រៀលផងដែរ *សរុបថវិកា ៩០០.០០០រៀល៕

Facebook Comments
Loading...