ភ្នំពេញ ៖ ប្រជាពលរដ្ឋ ចាស់ជរា កម្មករ កម្មាការិនី ជាច្រើនរយនាក់បានមកទទួលសេវាពិនិត្យព្យាបាលជំងឺ និងចែកឱសថ ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ដែលមានការចូលរួមពី លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ លោកម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ លោក លោកស្រីក្រុមគ្រូពេទ្យស្មាក់ចិត្ត និងមន្ត្រីគ្រប់លំដាប់ថ្នាក់ យុវជន ប្រជាពលរដ្ឋ ព្រមទាំងយុវជននិស្សិតពេទ្យ ជាច្រើនរូបទៀតផងដែរ។
ដើម្បីបំពេញទៅតាមតម្រូវការចង់បាន របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលខ្វះខាតថវិការក្នុងការព្យាបាលជំងឺ ក្រុមក្រុមគ្រូពេទ្យស្មាក់ចិត្តយុវជនសម្តេចតេជោ បានបើកពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋនាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានមានប្រសាសន៍ថា លោកសប្បាយចិត្ត និងថ្លែងអំណរគុណ ដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដែលបានមកពិនិត្យព្យាបាលជំងឺ និងចែកឱសថ ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅសង្កាត់ពន្សាំងយើងនេះ។
លោកអភិបាលខណ្ឌបន្តថា «ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានបំពេញបេសកកម្មដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផល ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលជាច្រើនឥតគណនា នាពេលកន្លងមក។ ហើយសន្តិភាព និងគោលនយោបាយវ៉ាក់សាំង បានផ្តល់ឱកាសឱ្យមានការជួបជុំ និងបើកសេដ្ឋកិច្ចជាតិឡើងវិញ»។
យើងទាំងអស់គ្នាប្តេជ្ញារួបរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពតាមគោលនយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្សជានិច្ចនិរន្តរ៍៕