លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអះអាងថា រូបលោកអត់មានពេលសម្រាប់អោយតម្លៃគ្រប់អ្នកដែលវាយប្រហាររូបលោកនោះទេ

0
362

ភ្នំពេញ ៖ តាមរយ:ប្រព័ន្ធតេឡេក្រាម ផ្ទាល់ខ្លួន លោកហ៊ុន ម៉ាណែត បានសរសេរថា៖ មិត្តភក្តិនិងបងប្អូនជាច្រើនបានប្រាប់ខ្ញុំថា ពួកគាត់សង្កេតឃើញការព្រួតគ្នាវាយប្រហារមកលើរូបខ្ញុំគឺមានកាន់តែច្រើនពីសំណាក់មជ្ឈដ្ឋានប្រឆាំងនានា។ ពួកគាត់សួរខ្ញុំថា ប៉ុន្តែហេតុអ្វីបានជាខ្ញុំមិនសូវតបត ហើយតើខ្ញុំទ្រាំបានដែរឬ? ចម្លើយរបស់ខ្ញុំគឺ៖ មកពីខ្ញុំអត់មានពេលសម្រាប់អោយតម្លៃជាមួយនឹងឆ្លើយតបទៅនឹងគ្រប់ការវាយប្រហារទាំងនោះទេ ពេលវេលារបស់ខ្ញុំក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺជាប់រវល់ស្ទើរគ្មានពេលទំនេរជាមួយនឹងកិច្ចការងារកងទ័ព ការងារសង្គម និងការងារជាមួយប្រជាជន ជាពិសេសយុវជនកម្ពុជា។

បន្ថែមលើការងារក្នុងប្រទេស ខ្ញុំក៏រវល់ច្រើនជាមួយកិច្ចការទំនាក់ទំនងក្រៅប្រទេសជាមួយបណ្តាប្រទេសជាមិត្ត ទាំងផ្នែកការទូតយោធានិងនយោបាយ។

របាយការណ៍ស្ទង់មតិរបស់វិទ្យាស្ថាន Lowi នៃប្រទេសអូស្ត្រាលី (ចុះផ្សាយដោយវិទ្យុ RFI កាលពីថ្ងៃទី ២៤ មិនា ម្សិលមិញនេះ) ក៏បានបង្ហាញអំពីសកម្មភាពខ្លះៗនៃកិច្ចការងារក្រៅប្រទេសរបស់ខ្ញុំក្នុងរយៈពេលជាងមួយឆ្នាំនេះផងដែរ៕

Facebook Comments
Loading...