លោកសុខ សម្បត្តិ ! បងប្អូននារីទាំងអស់សូមចូលរួមថែរក្សាសន្ដិភាពដែលកំពុងកើតមាន នៅកម្ពុជាឲ្យបានគង់វង្ស ទោះជាស្ថិតនៅក្នុងតម្លៃណាក៏ដោយ

0
467

ភ្នំពេញ ៖ មានប្រសាសសន៍សំណេះសំណាល ជាមួយបងប្អូននារី ក្នុងឱកាសប្រារព្ធទិវាអន្ដរជាតិ នារីខួបលើកទី១១២( ក្រោមប្រឌានបទ ស្ត្រីរួមគ្នា រក្សាសុខសន្តិភាពដើម្បីកិច្ចអភិវឌ្ឍន៍ ក្នុងយគសម័យឌីជីថល) នាព្រឹកថ្ងៃ០៦ ខែមីនា ឆ្នាំ២០២៣ នេះលោក សុខសម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌបឹងកេងកង បានលើកសរសើ និងគោរពដឹងគុណយ៉ាងធំធេងដល់បងប្អូននារី ដែលបានខិតខំប្រឹងប្រែង មិនខ្លាចនឿយហត់ ហើយបងប្អូននារីទាំងអស់សូមចូលរួមថែរក្សាសន្ដិភាពដែលកំពុងកើតមាន នៅកម្ពុជាឲ្យបានគង់វង្ស ទោះជាស្ថិតនៅក្នុងតម្លៃណាក៏ដោយ។

ក្នុងឱកាសនោះផងដែរ លោកអភិបាលខណ្ឌ បានលើកឡើងពីផលវិបាកសង្គ្រាមចាប់តាំងពីឆ្នាំ១៩៧០ រហូតដល់របបខ្មែរក្រហម៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដែលបានបង្កមហន្ដរាយយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងសង្គមជាតិ ហើយស្ត្រីត្រូវបាត់បង់សិទ្ធសេរីភាពគ្រប់បែបយ៉ាង។ ជាមួយនេះលោកបានអំពាវនាវ ដល់បងប្អូននារីទាំងអស់សូមចូលរួមថែរក្សាសន្ដិភាពដែលកំពុងកើតមាន នៅកម្ពុជាឲ្យបានគង់វង្ស ទោះជាស្ថិតនៅក្នុងតម្លៃណាក៏ដោយ យើងត្រូវតែរួមគ្នាការពារសន្ដិភាពនេះឲ្យបាន ដើម្បីទទួលបានឱកាស អភិវឌ្ឍប្រទេសជាតិឲ្យបានរីកចំរើនថែមទៀត។

លោកសុខ សម្បត្តិ បញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាពពេញលេញ អាស្រ័យ(គោលនយោបាយឈ្នះ ឈ្នះ) ដែលបានផ្តួចផ្តើមដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លោកបន្តថា សុខសន្តិភាពពិតជាមានសារៈសំខាន់ណាស់ ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ បានរស់នៅជាមួយភាពសុខដុមរមនា គ្រប់ជាតិសាសន៍ គ្មានការរើសអើង និងទទួលបានសិទ្ធពេញលេញ ក្នុងការគោរពប្រតិបបត្តិជំនឿសាសនា និងទទួលបាននូវកិច្ចគាំពារសង្គមដ៍ទូលំទូលាយ និងស្មើរភាពគ្នា។

គួរកត់សម្គាល់ថាការរំលឹកខួបលើកទី១១២ ទិវាអន្ដរជាតិនារី៨មិនា ឆ្នាំ២០២០២៣នេះ ប្រារព្ធឡើងក្រោមប្រធានបទ «ស្ត្រីរួមគ្នា រក្សាសុខសន្តិភាពដើម្បីកិច្ចអភិវឌ្ឍន៍ ក្នុងយគសម័យឌីជីថល » គឺជាប្រធានបទឆ្លើយតបនិងបរិបទបច្ចប្បន្ន ក្នុងគោលបំណងបន្តរំលេចពីតម្លៃនៃការចូលរួមរស់ស្ត្រីដែលមិនអាចកាត់ថ្លៃបាន ក្នុងការថែរក្សាសុខសន្តិភាព ក៍ដូចជាកំពុងចូលរួមយ៉ាងសកម្មក្នុងការពន្លឿនកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសនៅក្នុងសម័យឌីជីថលនេះ៕

 

Facebook Comments
Loading...