បើសិនបងប្អូនណាបាត់សមាជិកក្នុងគ្រួសារ សូមមកសាកសួរពត័មាននៅប៉ុស្តិព្រែកថ្មី ព្រោះសពបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ត្រូវគេប្រទះឃើញនៅក្នុងដីឡូត៍មួយកន្លែង

0
195

ភ្នំពេញ ៖ បើសិនបងប្អូនណាបានបាត់សមាជិកក្នុងគ្រួសារ ដែលមានអត្តសញ្ញាណ ស្លៀកខោយឺតជើងវែងពណ័ខ្មៅពាក់អាវពណ័ខ្មៅដៃវែង មកទំនាក់ទំនងសាកសួរពត័មាននៅទីស្នាក់ការនគរបាលប៉ុស្តិព្រែកថ្មី ព្រោះសពបុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋដើរច្រូតស្មៅគោប្រទះឃើញនៅក្នុងព្រៃត្រែងស្ថិតក្នុងដីឡូត៍មួយកន្លែង ក្នុងភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែមិនា ឆ្នាំ២០២៣នេះ។

យោងតាមប្រភពពីសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌច្បារអំពៅបានឲ្យដឹងថា សពបុរសដែលប្រជាពលរដ្ឋដើរច្រូតស្មៅគោប្រទះឃើញនៅក្នុងព្រៃត្រែងស្ថិតក្នុងដីឡូត៍មួយកន្លែងក្នុងភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ គឺពុំមែនជាប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ព្រែកថ្មីឡើយ។ ដែលសពបុរសខាងលើត្រូវបានប្រទះឃើញនាព្រឹកថ្ងៃទី ៦ ខែមិនានេះតែម្តង។

បើយោងតាមការបញ្ជាក់ពីលោកឧកញ្ញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរត្ន័ ដែលជាវេជ្ជបណ្ឌិតផ្នែកកោសលវិច្ច័យប្រចាំសាលាដំបូងរាជធានីភ្នំពេញបានអះអាងថា សពមានសភាពហើមស្អុយ រលួយដង្កូវចោះខ្លួនប្រាណនិងផ្នែកស្បែកលលាដ៏ក្បាលជ្រុះខ្លះទ្រោមដែលសពនេះបានស្លាប់មិនតិចថ្ងៃទេ។

បើសិនបងប្អូនណាបានបាត់សមាជិកក្នុងគ្រួសារ មានភិនភាគ ស្លៀកខោយឺតជើងវែងពណ័ខ្មៅពាក់អាវពណ័ខ្មៅដៃវែង សូមមកទំនាក់ទំនងសាកសួរពត័មាននៅទីស្នាក់ការនគរបាលប៉ុស្តិព្រែកថ្មី៕

Facebook Comments
Loading...