នាយករងវិទ្យាល័យម្នាក់អាងមានខ្សែរយ:ធំ ប្រើល្បិចគំរកដាក់ថ្នាំឲ្យកូនសិស្សស្រីផឹក រួចនាំចូលផ្ទះសំណាក់ និងថតវីដេអូរ ចែកចាយលើបណ្តាញសង្គម ទុកគម្រាមថែមទៀត

0
448

កំពង់ឆ្នាំង ៖ នាយករងវិទ្យាល័យមួយ នៅខេត្តកំពង់ឆ្នាំង ត្រូវបាន អាណាព្យាបាល កូនសិស្សស្រី ប្តឹងសមត្ថកិច្ចនៃស្នងការនគរបាលខេត្តកំពង់ឆ្នាំងឲ្យឃាត់ខ្លួន បន្ទាប់ពី លោកនាយករង កំហូចរូបនោះ ប្រើល្បិចគំរកដាក់ថ្នាំ ឲ្យកូនសិស្សស្រីផឹក រួចនាំចូលផ្ទះសំណាក់ ចាប់រំលោភ កូនសិស្សខ្លួនឯងបានសម្រេចច្រើនលើក រួចថតរូប និងវីដេអូរបង្ហោះ ចែកចាយពេញបណ្តាញសង្គម ថែមទៀត។

បើតាមការឱ្យដឹងពីសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងនៅថ្ងៃទី២៣ ខែកុម្ភ:២០២៣នេះថា ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ង៉ែត សុខខេង អាយុ ៤១ឆ្នាំ ជា នាយករងសាលាផ្នែកវិន័យ និងបរិស្ថាន នៅវិទ្យាល័យមួយកន្លែង ថាពាក់ពន្ធ័និងករណី៖ រំលោភសេពសន្ថវៈ និង ផលិត ចែកចាយរូបភាពអាសអាភៀសលើកុមារ និងករណី ហិង្សាដោយចេតនា តាមបញ្ជារបស់លោកស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដោយមានការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាតំបូងខេត្ត។

បើយោងតាមពាក្យបណ្តឹងរបស់អាណាព្យាបាលរបស់កុមារីឈ្មោះ ច.ល.ហ អាយុ ១៥ ឆ្នាំ ដែលជាជនរងគ្រោះនៃអំពើខាងលើ បានរៀបរាប់អោយដឹងថា ជនសង្ស័យ បានល្បួងលួងលោមកុមារីជាកូនរបស់គាត់ថា ទៅរៀនបើករថយន្តជាមួយ រួចបែរជាលួចដាក់ថ្នាំចូលក្នុងទឹកឱ្យកូនគាត់ផឹក លុះពេលកូនគាត់សន្លប់បាត់ បាននាំកូនគាត់ទៅរំលោភរហូតបានសម្រេច ជាច្រើនលើក និងបានថតរូប និងវីដេអូរកំពុងធ្វើសកម្មភាព ដើម្បីទុកគំរាមកុមារីរងគ្រោះសម្រាប់បំពេញតណ្ហារបស់ខ្លួននៅលើកក្រោយៗទៀត។

ប្រភពពីប្រជាពលរដ្ឋ និងគ្រូៗជាច្រើននាក់នៅស្រុកកំពង់ត្រឡាចសូមមិនបញ្ចេញឈ្មោះ បាននិយាយប្រាប់ខាងក្រុមការងារសារព័ត៌មានយើងថា ពួកគាត់ធ្លាប់ឃើញវីដេអូររបស់លោកគ្រូរូប នេះកំពុងនៅជាមួយ កុមារីរងគ្រោះ និងបានថតជាវីដេអូរចែកចាយតាមបណ្តាញសង្គមនានា ពិតប្រាកដមែន តែពួកគាត់មិនហ៊ាននិយាយច្រើនឡើយ ព្រោះល្បីថាលោកគ្រូរូប នេះមានខ្សែរយ:ធំ និងគ្មាននរណាហ៊ានជាមួយលោកគ្រូនេះឡើយ។ សំណុំរឿងលោកគ្រូនេះ ត្រូវបានស្នងការនគរបាលខេត្តកំពង់ឆ្នាំងបញ្ជូន ដល់ដៃតុលាការហើយ  សង្ឈឹមថា មិនមានអ្នកមានអំណាចណាចេញមុខ កាងទៅចុះ៕

Facebook Comments
Loading...