អតីតមេបញ្ជាការកងរាជអាវុធហត្ថស្រុកសេសាន និងគូកន ត្រូវបានតុលាការចេញដីកាចាប់ខ្លួន

0
549

ភ្នំពេញ ៖ លោក សុខ រិទ្ធី អតីតមេបញ្ជាការកងរាជអាវុធហត្ថស្រុកសេសាន និងលោក ម៉ុង វណ្ណដា មន្ត្រីកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ត្រូវបានតុលាការបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន  ករណីប្រើអំពើហិង្សាទៅលើបុរសអ្នកលក់អាហារពេលយប់បណ្តាលពិការភ្នែកក្នុងជម្លោះពាក្យសម្ដី។

សូមរម្លឹកថាអំពើហឹង្សានោះបានកើតឡើង  កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ មន្ត្រីអាវុធហត្ថទាំងពីរនាក់ខាងលើបានប្រើអំពើហិង្សាទៅលើបុរសអ្នកលក់អាហារពេលយប់ម្នាក់រហូតពិការភ្នែកក្នុងជម្លោះពាក្យសម្ដី។

យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួននេះ ចេញដោយលោកយ៉ា ណារិន ប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងជាប្រធានសាលាដំបូងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៦ ខែកុម្ភៈឆ្នាំ២០២៣។ដីកាបង្គាប់ឲ្យចាប់ខ្លួនជនជាប់ចោទទាំងពីរនាក់ខាងលើដាក់ក្នុងពន្ធនាគារខេត្តស្ទឹងត្រែងក្នុងម្នាក់ៗរយៈពេល៦ឆ្នាំ។ប្រភពពីផេក ប្រយុទ្ធ

Facebook Comments
Loading...