អ្នកនាំពាក្យ គ.ជ.ប ៖ ការបិទវិទ្យុ VOD គឺមិនប៉ះពាល់ដល់ដំណើរការបោះឆ្នោតនាពេលខាងមុខនេះទេ

0
271

លោកហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប  បានបញ្ជាក់នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ នេះថា ការបិទការផ្សាយរបស់វិទ្យុ វីអូឌី គឺមិនធ្វើឲ្យប៉ះ ពាល់ដល់ដំណើរប្រព្រឹត្តទៅនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះទេ។ ពីព្រោះមានប្រព័ន្ធ ផ្សព្វ ផ្សាយជាច្រើនទៀតដែលកំពុងតែប្រព្រឹត្ត ទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយប្រជាពលរដ្ឋទទួលបានព័ត៌មានផ្សេងៗ ទទួលបានព័ត៌មានស្តីពីការបោះឆ្នោតតាមរយៈប្រព័ន្ធផ្សព្វផ្សាយទាំងនោះហើយ។ អ្នកដែលយល់ថា ការបិទវិទ្យុ វីអូឌី ធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតនោះ គឺមិនមែនជាការពិតនោះទេ។ ហើយអ្នកដែលលើកឡើងបែបនេះ គឺប្រហែលជាមានឧបាយកលក្នុងការការពារនយោបាយរបស់ខ្លួន។

Facebook Comments
Loading...