ប្រើល្បិចហៅរថយន្តតាក់ស៊ីពីក្រុងតាខ្មៅមករឹត.កប៉ុនប៉ងសម្លាប់ដើម្បីប្លន់យករថយន្តព្រួសមួយគ្រឿងមិនបានសម្រេចនៅទួលពង្រ

0
380

ភ្នំពេញ ៖ អ្នកបើកបររថយន្តរត់តាក់ស៊ីម្នាក់ ត្រូវបានក្រុមចោរប្រើល្បិចហៅតាក់ស៊ីជិះពីក្រុងតាខ្មៅ ខេត្តកណ្តាលមកផ្សារទួលពង្ររឹក.ក ប៉ុនប៉ងសម្លាប់ដើម្បីប្លន់យករថយន្ត ប៉ុន្តែមិនបានសម្រេចដោយជនរងគ្រោះរើសបំរាស់រួច និងបង្ករការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋពួកចោរបាននាំគ្នារត់គេចខ្លួនបាត់។

ហេតុការណ៍ក្រុមចោរប្រល្បិចនាំម្ចាស់រថយន្តតាក់ស៊ីមកប្លន់មិនបានសម្រេច កើតឡើងនៅវេលាម៉ោង១២ និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ហួសភ្លើងស្តុបទួលពង្រថ្មី ប្រមាណ២០០ម៉ែត្រ តាមបណ្ដោយផ្លូវទួលពង្រ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ។

ជនរងគ្រោះរងរបួសមុខ និងមាត់ដោយបានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍ចោមចៅទី១  ដើម្បីឱ្យនគរបាលជួយស្រាវជ្រាវចាប់ជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់។

ជនរងគ្រោះបានរៀបរាប់ថា មុនពេលកើតហេតុក្រុមជនសង្ស័យមានគ្នា០៣នាក់ បានហៅរថយន្តរបស់គាត់ ម៉ាកព្រូស ពណ៌ទឹកសមុទ្រ ពាក់ផ្លាកលេខភ្នំពេញ 2BA-0575 ជិះពីក្រុងតាខ្មៅខេត្តកណ្ដាល  គោលបំណងមកផ្សារទួលពង្រពេលមកដល់ចំណុចកើតខាងលើជនសង្ស័យបានឱ្យជនរងគ្រោះឈប់រថយន្តដោយធ្វើជាបន្ទោបង់ (នោម)  ខណៈពេលនោះស្រាប់តែពួកវាធ្វើសកម្មភាពយកខ្សែហ្វ្រ័ងកង់មករឹត.ក តែសំណាង ល្អរឹតចំមាត់ក៏មានការប្រតាយប្រតប់គ្នាធ្វើឱ្យរថយន្តរេចង្កូតទៅបុកខឿនចិញ្ចើមផ្លូវពេញទំហឹងបាក់ខឿនចិញ្ចើមផ្លូវជាច្រើនផ្ទាំងរថយន្តខូចខាតផ្នែកខាងមុខទៅលែងរួច ។

សូមបញ្ជាក់ថា សកម្មភាពក្មេងទំនើងវាយកាប់ចាក់គ្នាតាមដងផ្លូវ អំពើឆក់ ជិះម៉ូតូដេញប្លន់ ពេលយប់ៗហាក់មានភាពកក្រើកខ្លាំង ក្នុងភូមិសាសន្ត្ររាជធានីភ្នំពេញ បណ្តាលឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភពីសុវត្ថិភាព សន្តិសុខផ្ទាល់ខ្លួនខ្លាំងណាស់ ។ សកម្មភាពក្មេងទំនើង ក្រុមចោរលួច ឆក់ប្លន់ វាយកាប់ចាក់បែបនេះ អាជ្ញាធររឹតបន្តឹងបញ្ហាសន្តិសុខឡើងវិញ ដើម្បីរក្សាបានស្ថេរភាព សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈដល់ប្រជាពលរដ្ឋរស់បានសុខស្រួលក្រោមម្លប់សន្តិភាព។

បច្ចុប្បន្ន ម្ចាស់រថយន្តរងគ្រោះ ត្រូវបានសមត្ថកិច្ចជូនទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ចោមចៅទី១ ដើម្បីឱ្យសមត្ថកិច្ចស្រាវជ្រាវតាមកាមេរ៉ា សុវត្តិភាព  រួចឈានដល់ចាប់ខ្លួនជនសង្ស័យទាំងនោះយកមកផ្ដន្ទាទោសតាមច្បាប់៕

Facebook Comments
Loading...