ស្ត្រីម្នាក់ចាញ់ល្បិច« គ្រូប៉ោក តាឡិនពីរនាក់»បោកអស់មាស៥ជី ដែលមកតាំងខ្លួនជាគ្រូលក់ថ្នាំឈុត ថាចេះព្យាបាលជម្ងឺ

0
355

ព្រៃវែង ៖ បុរសពីនាក់តាំងខ្លួន ជាគ្រូលក់ថ្នាំឈុត ប្រើល្បិចឆបោកស្ត្រីម្នាក់ចេះព្យាបាលជម្ងឺ លង់ខ្លួនជឿរ មិនគិតពិចារណា អស់មាស៥ជី ហើយគេចខ្លួនបាត់ ទើបដឹងថា ចាញ់បោក ទើបរាយការណ៏ប្តឹងទៅសមត្ថកិច្ច ឲ្យជួយអន្តរាគមន៏។
ហេតុការណ៏នេះបានកើតឡើងកាលពី វេលាម៉ោង១១ និង២០នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ជនរងគ្រោះ មានឈ្មោះ សិទ្ធ ម៉ុង ចំណែកប្តី ឈ្មោះ អ៊ុ សឿន អាយុ៥៥ឆ្នាំ អាសយដ្ឋានបច្ចុប្បន្ន ស្ថិតនៅភូមិ អង្ការដី ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។
បើតាមរបាយការណ៏របស់ សមត្ថកិច្ច HIOTLINE ១១៧ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យមានគ្នាចំនួន ០២នាក់ ភេទប្រុស ជិះម៉ូតូចំនួន០២គ្រឿង (លក់ថ្នាំ ឈុត )អាចព្យាបាល ជម្ងឺគ្រប់មុខ មកជួបស្ត្រីរងគ្រោះ ហើយបាន ផ្សព្វផ្សាយ អូសទាញ ពីថ្នាំឈុតនិងការព្យាបាលជម្ងឺ គាប់ជូនប្តី ស្ត្រីរងគ្រោះមានជម្ងឺយូហើយដែរ គាត់ក៏បាន ហៅគ្រូថ្នាំទាំងពី ជួយព្យាបាល រួចក៏ប្រើល្បិចបោកយកខ្សែកមាសទំងន់៥ជី គេចខ្លួនបាត់។
ប្រភពដដែលបន្តថា ក្រោយពីមានករណី “ឆបោកយកទ្រព្យសម្បត្តិ” អស់មាសទំងន់ ៥ជី ឈ្មោះ អ៊ុ សឿន ត្រូវជាប្តីបាន រាយការណ៍មកកាន់លេខ១១៧ ឲ្យចុះអន្ដរាគមន៍ ប៉ុន្តែ ពួកគេជិះគេចខ្លួនបាត់ទៅហើយ។ ប្រភពដដែលបន្តថា បន្ទាប់ពីទទួលព័ត៌មាន សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃព្នៅ នៃអធិការដ្ឋាននគរបាល ស្រុកពារាំង ចុះដល់កន្លែងកើតហេតុ ឈ្មោះ សិទ្ធ ម៉ុង ជាប្រពន្ធនិយាយប្រាប់សមត្ថកិច្ចថា គាត់បានហៅជនសង្ស័យខាងលើ មកព្យាបាលជម្ងឺប្តីដែលឈឺយូរឆ្នាំមកហើយ ពេលនោះ ជនសង្ស័យឲ្យបង់ប្រាក់ ១៣០០០០០រៀល (មួយលានសាមសិបម៉ឺន) តែឈ្មោះ សិទ្ធ ម៉ុង ប្រាប់ថាគ្មានលុយទេ បន្ទាប់មកជនសង្ស័យឲ្យរកសម្ភារមានតម្លៃមកធ្វើជាភស្តុតាង ទើបព្យាបាល ជនរងគ្រោះក៏បានយកខ្សែកមាសទំងន់៥ជីដាក់ក្នុងចាន ជនសង្ស័យបានថត មាសហើយឲ្យគាត់ថយក្រោយក្រែងជាប់រូបជាមួយ ក្រោយមកជនសង្ស័យក៏បានយក មាសទៅបាត់តែម្តង។ ពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្តនីតិវិធី។ យកខ្សែកមាសទំងន់៥ជីដាក់ក្នុងចាន ជនសង្ស័យបានថត មាសហើយឲ្យគាត់ថយក្រោយក្រែងជាប់រូបជាមួយ ក្រោយមកជនសង្ស័យក៏បានយក មាសទៅបាត់តែម្តង៕

Facebook Comments
Loading...