លង់ស្នេហ៍តាមហ្វេកបុកបាន៤ថ្ងៃ ណាត់គ្នាចូលបន្ទប់ជួល សប្បាយបានពីរដង ម្តាយ នួនល្អង ដឹងប្តឹងបងដាក់គុក

0
350

ខេត្តកណ្ដាល ៖ យុវវ័យជំទងពីរនាក់ ស្គាល់គ្នាតាមបណ្ដាញសង្គមហ្វេសប៊ុក ហើយ បានណាត់ជួបគ្នាទៅដេកក្នុងបន្ទប់ជួល រួមមេត្រីបានសម្រេចពីរដង ចុងក្រោយដឹងដល់ម្ដាយខាងស្រី ក៏ប្ដឹងសមត្ថកិច្ចឱ្យចាប់ខ្លួន ចាត់ការតាមនីតិវិធី ដែលករណីរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំនេះ បានកើតឡើងនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៧ និង៣០នាទី នៅចំណុចភូមិកោះតូច ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឱ្យដឹងថា ជនរងគ្រោះអាយុ១៤ឆ្នាំ សញ្ជាតិខ្មែរ ជនជាតិខ្មែរ មុខរបរបុគ្គលិករត់តុភោជនីយដ្ឋានចំការស្នេហ៍ មានទីលំនៅភូមិខ្ពប ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ចំណែកជនសង្ស័យឈ្មោះ រឿន បញ្ញា ភេទប្រុស អាយុ១៥ឆ្នាំ សញ្ជាតិខ្មែរ ជនជាតិខ្មែរ មុខរបរបើកបរឡានដឹកទឹកកក មានទីលំនៅភូមិរនះ ឃុំកោះដាច់ ស្រុកមុខកំពូល ខេត្តកណ្ដាល។
ប្រភពដដែលបន្តថា រយៈពេល៤ថ្ងៃមកហើយ ជនសង្ស័យនិងជនរងគ្រោះ បានស្គាល់រាប់អានគ្នាតាមរយៈបណ្តាញសង្គមហ្វេសប៊ុក ហើយក៏បានស្រឡាញ់គ្នាទៅវិញទៅមក។ លុះនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ជនសង្ស័យបានឆាតតាមរយ:ខលឆាតហ្វេសប៊ុក ណាត់ជនរងគ្រោះ ថាស្អែកទៅដេកនៅបន្ទប់ជួលបងនៅរាជធានីភ្នំពេញ។ លុះមកដល់ថ្ងៃទី២៦ខែឆ្នាំដដែលវេលាម៉ោង ១៧និង៣០នាទី ជនសង្ស័យបានជិះម៉ូតូចេញពីផ្ទះទៅជួបជនរងគ្រោះនៅភោជនីយដ្ឋានចំការស្នេហ៍នៅភូមិកោះតូច ឃុំកោះឧកញ៉ាតី ឌុបជនរងគ្រោះទៅដេកនៅផ្ទះជួលរបស់ខ្លួននៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ពេលទៅដល់បន្ទប់ជួល ជនសង្ស័យនិងជនរងគ្រោះបាននាំគ្នាដេកនៅក្នុងបន្ទប់ជួលតែពីរនាក់ រហូតដល់វេលាម៉ោង២២ និង០០នាទី ថ្ងៃដដែល ជនសង្ស័យមានអារម្មណ៍ចង់រួមភេទក៏រួមភេទជាមួយជនរងគ្រោះបានសម្រេចចំនួន ពីរដង ជាបន្ត បន្ទាប់ រួចនាំគ្នាដេកទល់ភ្លឺ។
លុះមកដល់វេលាម៉ោង១៤ និង០០នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ម្ដាយជនរងគ្រោះបានតាមរកជនរងគ្រោះឃើញកំពុងជិះម៉ូតូជាមួយជនសង្ស័យនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ក៏នាំជនសង្ស័យប្រគល់ជូនសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលកោះឧកញ៉ាតី និងបានដាក់ពាក្យបណ្ដឹង ហើយកម្លាំងប៉ុស្តិ៍បានបញ្ជូនជនសង្ស័យ មកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល បន្តអនុវត្តតាមនីតិវិធី៕

Facebook Comments
Loading...