មនុស្ស៦នាក់បានស្លា .ប់ និង២នាក់រងរបួស ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ពីលើ ស្ពាន ចូលទន្លេ ក្នុងប្រទេសអេស្ប៉ាញ

0
289

បរទេស ៖ ក្រុមសង្គ្រោះបន្ទាន់បាននិយាយថាមនុស្ស ៦នាក់បានស្លា.ប់ និង ២នាក់បានរងរបួស បន្ទាប់ពីរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងបានធ្លាក់ពីលើស្ពាន ចូលទៅក្នុងទន្លេដែលហូរហៀរនៅភាគពាយព្យនៃប្រទេសអេស្ប៉ាញ។
អ្នកនៅរស់រានមានជីវិតពីរនាក់ រួមមាន អ្នកបើកបររថយន្តអាយុ ៦៣ឆ្នាំ និងអ្នករួមដំណើរស្រីម្នាក់ត្រូវបានអ្នកពន្លត់អគ្គិភ័យទាញចេញពីទន្លេដោយខ្សែពួរហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅក្បែរនោះដោយមានរបួសខុសៗគ្នា។
អ្នកនាំពាក្យប៉ូលិសបានប្រាប់ថា អ្នកបើកបរបានធ្វើតេស្តអវិជ្ជមានចំពោះគ្រឿងស្រវឹង និងគ្រឿងញៀន។ ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃអាទិត្យទី២៥ធ្នូកន្លងមកនេះ។ – ប្រភពពី Reuters ,

Facebook Comments
Loading...