ប្រជាពលរដ្ឋម្ចាស់ក្បាលដី នៅក្នុងភូមិកន្លែងគល់ និងភូមិចំបក់ធំ អញ្ជើញមកពិនិត្យឈ្មោះ និងផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីឲ្យបានគ្រប់ៗគ្នា

0
333

ភ្នំពេញ ៖ គណៈកម្មការសុរិយោដីខណ្ឌបន្តបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ និងបានអំពាវនាវឱ្យប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដី នៅក្នុងភូមិកន្លែងគល់ និងភូមិចំបក់ធំ អញ្ជើញមកពិនិត្យឈ្មោះ និងផ្ទៀងផ្ទាត់ទិន្នន័យក្បាលដី អោយបានត្រឹមត្រូវ និងគ្រប់ៗគ្នា នៅបរិវេណសង្កាត់ពន្សាំង។
សូមបងប្អូនប្រជាពលរដ្ឋដែលមានដីនៅក្នុងភូមិកន្លែងគល់ និងភូមិចំបក់ធំ ទាំងអស់ដែលបានចុះបញ្ជីរួចហើយសូមមកពិនិត្យមើលក្រែងខុសលេខ ឬខុសឈ្មោះម្ចាស់វិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនៈវត្ថុ ដែលក្រុមការងារបានស្រង់រួចយកមកបិទផ្សាយ នៅសាលាសង្កាត់ពន្សាំង បើមានខុសទួរលេខក្បាលដី ឬខុសឈ្មោះត្រូវរាយការមកមន្ត្រីប្រចាំការជាបន្ទាន់ដើម្បីឲ្យពួកគាត់ពិនិត្យ និងកែតម្រូវឡើងវិញ តែបើបងប្អូនមិនបានពិនិត្យត្រូវឬខុសនោះទេ ថ្ងៃក្រោយគឺពិបាកកែជាក់ជាមិនខាន។

Facebook Comments
Loading...