សម្តេចក្រឡាហោម ស ខេង បានចេញប្រកាសផ្ទេរភារកិច្ច និងតែងតាំងអធិការនគរបាលខណ្ឌបឹងកេងកង ទៅខណ្ឌទួលគោក និងអធិការនគរបាលខណ្ឌទួលគោក ទៅខណ្ឌព្រែកព្នៅ

0
466

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានឈ្មោះដូចខាងក្រោម៖
ទី១- តែងតាំងលោក ឈិន គឹមធុយ ពីអធិការនគរបាលខណ្ឌព្រែកព្នៅ ជាស្នងការរងនគរ បាលរាជធានីភ្នំពេញ។ ទី២- ផ្ទេរភារកិច្ចលោក ស៊ឹម ពិសិដ្ឋ ពីអធិការនគរបាលខណ្ឌបឹងកេងកង ទៅជាអធិការនគរបាលខណ្ឌទួលគោក។
ទី៣- ផ្ទេរភារកិច្ចលោក សុខ ហេង ពីអធិការនគរបាលខណ្ឌទួលគោក ទៅជាអធិការនគរបាលខណ្ឌព្រែកព្នៅ។
ទី៤- តែងតាំងលោក វុឌ្ឈ ផូសារវ័ន្ត ពីអធិការរងនគរបាលខណ្ឌច្បារអំពៅ ទៅជាអធិការនគរបាលខណ្ឌបឹងកេងកង៕

Facebook Comments
Loading...