យ៉ាងហោចណាស់មនុស្សប្រហែល ១០នាក់ រួមទាំងកុមារសិស្សសាលាចំនួន ៨នាក់ បានស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅភាគឦសានប្រទេសឥណ្ឌា

0
474

ញូដេលី ៖ យ៉ាងហោចណាស់មនុស្សប្រហែល ១០នាក់ រួមទាំងកុមារសិស្សសាលាចំនួន ៨នាក់ បានស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅពេលដែលរថយន្តក្រុងដែលពួកគេកំពុងធ្វើដំណើរ បានជួបនឹងឧបទ្ទវហេតុនៅក្នុងរដ្ឋ Manipur ភាគឦសាននៃប្រទេសឥណ្ឌា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។
ចំនួនអ្នកស្លាប់ត្រូវបានគេបារម្ភថា នឹងកើនឡើងនៅក្នុងឧបទ្ទវហេតុដែលបានរាយការណ៍ពីស្រុក Noney នៃ Manipur នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ដោយគេដឹងថា មនុស្សជាច្រើននាក់ទៀតបានរងរបួសក្នុងឧបទ្ទវហេតុនេះ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរដ្ឋ ក្នុងតំបន់។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយមួយបាននិយាយថា រថយន្តក្រុងនេះបានដឹកសិស្សសាលាសម្រាប់ដំណើរទស្សនកិច្ចសិក្សា ក៏ជួបគ្រោះថ្នាក់នៅតាមបណ្តោយផ្លូវ Bisnupur-Khoupum។

ក្រុមជាច្រើននៃកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយរដ្ឋ (SDRF) បានប្រញាប់ប្រញាល់ទៅកាន់កន្លែងគ្រោះថ្នាក់សម្រាប់ប្រតិបត្តិការសង្គ្រោះ និងជួយសង្គ្រោះ។ ក្រៅពីនេះ ក្រុមគ្រូពេទ្យ និងតំណាងរាស្រ្តរដ្ឋមួយចំនួនក៏ត្រូវបានឱ្យទៅកន្លែងគ្រោះថ្នាក់ផងដែរ ដើម្បីសម្របសម្រួលក្នុងប្រតិបត្តិការសង្គ្រោះ។

Facebook Comments
Loading...