ក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋទាំងអស់ក្នុងខណ្ឌបឹងកេងកង ប្រកាសថ្កោលទោសទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ចំពោះការប្រមាថព្រះចេស្តាព្រះមហាក្សត្រ

0
553

ភ្នំពេញ ៖ ក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋទាំងអស់ក្នុងខណ្ឌបឹងកេងកង យើងខ្ញុំទាំងអស់គ្នា ប្រកាសថ្កោលទោស យ៉ាងដាច់អហង្ការ ចំពោះទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ដែលបានប្រើសម្តីប្រមាថយ៉ាងធ្ងន់ធ្ងរ លើព្រះចេស្តាព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។

នៅក្នុងសារថ្កោលទោសជនក្បត់ជាតិ សម រង្ស៉ី នោះបានគូសបញ្ជាក់ថា យើងខ្ញុំសូមថ្កោលយ៉ាងដាច់អហង្ការ ចំពោះការប្រមាថ និងការចោទប្រកាន់ ឥតព្រំដែនម្តងហើយម្តងទៀតរបស់ សម រង្ស៉ី និងបក្ខពួកដល់អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជាជាតិខ្មែរ។

យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត ទៅលើជនក្បត់ជាតិ៣ជំនាន់ និងរត់ចោលស្រុករូបនេះ ព្រមទាំងបក្សពួកដែល បានចូលរួមចំណែកគាំទ្រចំពោះការប្រមាថអង្គព្រះមហាក្សត្រដោយមិនអាចលើកលែងបានឡើយ។

សូមបញ្ជាក់ថា សេចក្តីថ្លែងការណ៍ថ្កោលទោសទណ្ឌិត សម រង្ស៉ី នេះបានកើតមានឡើង បន្ទាប់ពីការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឱ្យក្រុមប្រឹក្សាឃុំ/សង្កាត់ បក្សភ្លើងទៀនចេញថ្កោលទោសទង្វើទណ្ឌិត សម រង្ស៉ី។

នៅក្នុងពិធីចែកពូជស្រូវជូនប្រជាកសិករនៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ បានអំពាវនាវឱ្យក្រុមប្រឹក្សាឃុំ/សង្កាត់បក្សភ្លើងទៀន ចេញមកថ្កោលទោសទង្វើទណ្ឌិត សម រង្ស៉ី ដោយកុំខ្លាចរអារឿងបក្សដកតំណែងនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បក្សភ្លើងទៀន មិនអាចដកតំណែងក្រុមប្រឹក្សាឃុំ/សង្កាត់មកពីបក្សភ្លើងទៀន បាននោះឡើយ បើគ្មានការឯកភាពពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទេនោះ៕

Facebook Comments
Loading...