លោកសុខ សម្បត្តិ អំពាវនាវឲ្យប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់អំពីអាកាសធាតុនារដូវវស្សានេះ

0
1143

ភ្នំពេញ ៖ ថ្លែងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ លោក សុខ សម្បត្តិ អភិ​បាល នៃគណអភិបាលខណ្ឌព្រែកព្នៅ បានអំពាវនាវសូមឲ្យបងប្អូនប្រជាពលរដ្ឋក្នុងខណ្ឌព្រែកព្នៅទាំងមូល ត្រូវយកចិត្តទុកដាក់អំពីអាកាសធាតុនារដូវវស្សានេះ ជាពិសេសប្រជាពលរដ្ឋរស់នៅតាមច្រាំងទន្លេ ព្រោះបច្ចប្បន្នទឹកកំពុងតែឡើង។

លោកបន្តថា ទន្ទឹមនឹងរដូវវស្សាដែលមានខ្យលកណ្ត្រាក់ ខ្យលគួច ផ្គររន្ទះ និងជំនន់ទឹកភ្លៀងជាដើមនេះ សូមអាជ្ញាធរក្នុងមូលដ្ឋានត្រូវរាយការណ៍អំពីករណីទាំងនេះឲ្យបានទាន់ពេលវេលាក្រែងលោបងប្អូនប្រជាពលរដ្ឋជួបគ្រោះថ្នាក់ហើយ អាជ្ញាធរមិនបានដឹង ព្រោះថាក្នុងនាមប្រធានកាកបាទក្រហមកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន តែង គិតគូរពីសុខទុក្ខ ប្រជាពលរដ្ឋគ្រប់ពេលវេលា ពិសេស នៅពេលដែលបងប្អូន ជួបប្រទះហេតុការនឹងគ្រោះទុរភិក្សផ្សេងៗ ដើម្បីជួយសម្រាលការលំបាករបស់បងប្អូន ហើយសកម្មភាពមនុស្សធ៌មនេះធ្វើឡើង គ្រប់ទីកន្លែងទាំងនៅទីក្រុងនិងជនបទ មិនប្រកាន់និន្នាការនយោបាយ ឬព៌ណសម្បុរអី្វឡើយ ឲ្យតែបងប្អូនជួបទុក្ខលំបាកកាកបាទក្រហមកម្ពុជាតាមជួយបងប្អូនជានិច្ចមិនថានៅទីណានោះទេ។

លោកអភិបាលខណ្ឌព្រែកព្នៅបានបន្ថែមថា សូមឲ្យបងប្អូនប្រជាពលរដ្ឋក្នុងខណ្ឌព្រែកព្នៅទាំងមូល ត្រូវយកចិត្តទុកដាក់ឲ្យខ្លាំងមែនទែន ក្នុងរដូវវស្សានេះលើផ្ទះសំបែង កូនចៅ សត្វពាហណៈ ជាពិសេសប្រជាពលរដ្ឋរស់នៅតាមច្រាំងទន្លេ ព្រោះបច្ចប្បន្នទឹកកំពុងតែឡើង ខ្លាចក្រែងមានគ្រោះធ្នាក់ផ្សេងៗទឹកជាយក្សថាហេតុ។

ក្នុងនោះផងដែរលោកសុខ សម្បត្តិ បានក្រើនរំលឹកដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការយក​ចិត្តទុក​ដាក់​បន្ថែម​ទៀត​លើ ការងាររការពារសន្ដិសុខសុវត្ថិភាពក្នុងមូលដ្ឋាន​ធ្វើយ៉ាងណារក្សាឲ្យបាននូវ​សុខ​សុវត្ថិភា​ព ជូនប្រជាពលរដ្ឋឲ្យបានល្អ។ ថ្វីត្បិតតែមូលដ្ឋាន យើងមាន បទល្មើសកើតមានតិច តែយើងជាអាជ្ញាធរត្រូវតែ​ប្រុងប្រយ័ត្ន ជាប់ជាប្រចាំ មិនអាចធ្វេសប្រហែសបានឡើយ ត្រូវតែមានកម្លាំងត្រៀម ក្នុងករ​ណី​មានបទល្មើសកើតឡើង ត្រូវរិះរកវិធានការ ទប់ស្កាត់និងបង្ក្រាបឲ្យបានទាន់ពេលវេលា។

គួរបញ្ជាក់ថា របៀបវារ:ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅរួមមាន ៖ ១-ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុលើកទី៣៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។

២-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំឆមាសទី១ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌព្រែកព្នៅ។

៣-ពិនិត្យ និងអនុម័តស្តីពីការបែងចែកប្រាក់រង្វាន់ប្រចាំខែមិថុនា និងយន្តការរបស់ការិយាល័យច្រកចេញចូលតែមួយ។

៤-បញ្ហាផ្សេងៗ ៕

Facebook Comments
Loading...