បន្ទាប់ពីរដ្ឋ Nordic ប្រកាសពីចេតនាចូលរួមជាមួយអង្គការណាតូ ​រុស្ស៊ីបាន​បញ្ជូនអាវុធ​នុយក្លេអ៊ែរ​​ទៅ​ព្រំដែនរបស់ខ្លួន​ចំនួន៧គ្រាប់ហើយ

0
822

បរទេស ៖ វីដេអូ​ដែល​បង្ហោះ​តាម​អ៊ីនធឺណិត​កាលពី​ថ្ងៃ​ចន្ទទី១៦ ខែឧសភា កន្លមកនេះបានបង្ហាញពី​ការ​ដាក់​ពង្រាយ​មីស៊ីល Iskander ចល័តចំនួន៧គ្រាប់។ ឃ្លីបនេះត្រូវបានគេថតនៅតាមផ្លូវទៅកាន់ទីក្រុង Vyborg ភាគខាងលិចប្រទេសរុស្ស៊ី ជិតព្រំដែនហ្វាំងឡង់។ រឿងនេះបានកើតឡើង បន្ទាប់ពីរដ្ឋ Nordic ប្រកាសពីចេតនាចូលរួមជាមួយអង្គការណាតូ។

ការប៉ុនប៉ងរបស់រដ្ឋាភិបាលទីក្រុង ហែលស៊ិនគី ដើម្បីចូលរួមជាមួយអង្គការ ណាតូ គឺជាទង្វើដែលប្រធានាធិបតីរុស្ស៊ីលោក ពូទីន ប្រឆាំងជាយូរមកហើយ។ ទូរទស្សន៍​រដ្ឋ​រុស្ស៊ី​ធ្លាប់​ផ្សាយ​ថា ទីក្រុងមូស្គូ​នឹង​ដាក់​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​ទៅ​ព្រំដែន​អឺរ៉ុប​របស់​ខ្លួន ​ប្រសិន​បើ​ប្រទេស​ Nordic ដូចជា ហ្វាំងឡង់ និង​ស៊ុយអែត ​បង្កើត​មូលដ្ឋាន​យោធា​លើ​ទឹកដី​របស់​ពួកគេ។

ទូរទស្សន៍​រដ្ឋរាយការណ៍ថា “នៅពេលដែលមូលដ្ឋានរបស់អង្គការណាតូលេចឡើងនៅក្នុងប្រទេសស៊ុយអែត និងហ្វាំងឡង់, រុស្ស៊ីនឹងគ្មានជម្រើសអ្វីក្រៅពីការកម្ចាត់អតុល្យភាព និងការគំរាមកំហែងថ្មី ដោយការដាក់ពង្រាយអាវុធនុយក្លេអ៊ែរជាយុទ្ធសាស្ត្រនោះទេ”។មេដឹកនាំរុស្ស៊ីក៏បាននិយាយដែរថា ប្រទេសទាំង២នឹងប្រឈមមុខ ផលវិបាក ប្រសិនបើពួកគេ ធ្វើឲ្យស្ថានភាពនៅអ៊ុយក្រែន កាន់តែអាក្រក់ទៅ។

កាលពីល្ងាចថ្ងៃអាទិត្យ មេដឹកនាំហ្វាំងឡង់ និងស៊ុយអែតបានបញ្ជាក់ពីចេតនារបស់ពួកគេក្នុងការចូលរួមជាមួយអង្គការណាតូ ដោយកត់សម្គាល់ជាការផ្លាស់ប្តូរគោលនយោបាយការបរទេសជាប្រវត្តិសាស្ត្រ ដោយសារតែការលុកលុយរបស់រុស្ស៊ីនៅអ៊ុយក្រែន។ប្រទេសទាំងពីរ ជារដ្ឋមិនចូលបក្សសម្ព័ន្ធយោធាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែឥឡូវនេះនឹងដាក់សំណើសមាជិកភាពរួមគ្នាជាផ្លូវការ ទៅកាន់សម្ព័ន្ធមិត្តដែលមានសមាជិកចំនួន៣០ប្រទេស ភ្លាមៗនៅពេលដែលការសម្រេចចិត្តនេះ ត្រូវបានផ្តល់សច្ចាប័នដោយរដ្ឋាភិបាលរៀងៗខ្លួន៕

Facebook Comments
Loading...